នៅមុនរកឃើញវិជ្ជមានកូវីដ១៩ ប្ដី និងប្រពន្ធ បានធ្វើដំណើរពីភ្នំពេញ ឆ្លងកាត់ច្រើនដំណាក់ ទៅដល់ខេត្តព្រៃវែង ហើយប្រពន្ធមានអាការៈ មិនស្រួលខ្លួនក៏បានទៅព្យាបាលជំងឺ នៅពេទ្យបង្អែកខេត្តព្រៃវែង ទើបរកឃើញវិជ្ជមានកូវីដ១៩។

យោងតាមសេចក្ដីរាយការណ៍ពីមន្ទីរព័ត៌មាន ខេត្តព្រៃវែង បានឲ្យដឹងថា នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង ៣ រសៀល មានប្រជាពលរដ្ឋចំណាកស្រុកវិលត្រឡប់មកពីភ្នំពេញនៅចំណុច (សង្កាត់ចាក់អង្រែលើ) ខណ្ឌមានជ័យ រាជធានីភ្នំពេញមានឈ្មោះដូចខាងក្រោមៈ

  • ១.ឈ្មោះ អន សុផាត ភេទប្រុស អាយុ ៤០ ឆ្នាំ 
  • ២. ប្រពន្ធឈ្មោះចាន់ សំអាង អាយុ៣៥ ឆ្នាំ  មានទីលំនៅភូមិ ភ្លយ សង្កាត់ តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង ។ មធ្យោបាយធ្វើដំណើរម៉ូតូផ្ទាល់ខ្លួន ចេញពីចាក់អង្រែលើ តាមផ្លូវជាតិលេខ ០១ រួចកាត់តាមស្រុក ល្វាឯម ឆ្លងដរផ្លូវត្រី រវាងស្រុកល្វាឯម នឹងស្រុកពោធិ៍រៀង ខេត្តព្រៃវែង   រួចបន្តដំណើរតាមផ្លូវលំស្រុកពោធិ៍រៀង រហូតមកដល់ផ្ទះ នៅវេលាម៉ោង ១៥ :២០នាទី។

ក្រោយមកឈ្មោះ ចាន់ សំអាង (មានអាការៈក្ដៅខ្លួនហត់ និងក្អក) ដោយមានការសង្ស័យក្រុមគ្រួសារបានយកសាម៉ីខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យពេទ្យបង្អែកខេត្តព្រៃវែង។ 

ក្រោយគ្រូពេទ្យធ្វើការពិនិត្យយក សំណាករកឃើញថាលទ្ធផលឈ្មោះខាងលើទាំងពីនាក់ប្ដីប្រពន្ធ មានវិជ្ជកូវីដ -១៩ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១៕

Share.