យ៉ាងហោចណាស់មានមនុស្ស៨នាក់ទៀតបានឆ្លងកូវីដ១៩នៅស្រុកក្រូចឆ្មារ និងស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។
រដ្ឋបាលខេត្តត្បូងឃ្មុំបានជូនដំណឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៨នាក់នោះមានទារិកាអាយុ០៩ខែម្នាក់ផងដែរ។
រដ្ឋបាលខេត្ត បានអំពាវនាវអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺទាំងអស់ សូមរួសរាន់មកជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័កដើម្បី យកសំណាកទៅពិនិត្យ និងអ្នកដែលប៉ះពាល់ដោយប្រយោលជាអ្នកវិជ្ជមានជំងឺកូវីដ១៩ ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធជាមួយអ្នកដទៃជាដាច់ខាត៕


