នៅ​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ជា​ថ្ងៃ​ខួប​កំណើត​​វ័យ​៣៧​ឆ្នាំ​របស់​ខ្សែ​បម្រើ​ជើង​ចាស់​ជម្រើស​ជាតិ​អេស្ប៉ាញ Andrés Iniesta ស្រប​ពេល​ដំណាល​គ្នា​នេះ​​ដែល​រូប​គេ​បាន​​ប្រកាស​​ប្រាប់​អ្នក​គាំទ្រ​ថា​ខ្លួន​បន្ត​កិច្ចសន្យា​រយៈពេល​២ឆ្នាំ​ថែម​ទៀត​ជាមួយ​ក្លិប​​បាល់ទាត់​Vissel Kobe ក្នុង​លីគ​កំពូល​ប្រទេស​ជប៉ុន J1-League។

កីឡាករ​ដែល​ឈ្នះ​ពាន​ LaLiga ជាមួយ​ក្លិប​យក្ស FC Barcelona ចំនួន​​៩លើក​រូប​នេះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កីឡដ្ឋាន Noevir Stadium Kobe កាល​ពី​ឆ្នាំ​២០១៨ ​ដែល​កាល​ណោះ​រូប​គេ​ទទួល​បាន​​ប្រាក់​កម្លាំង​ពលកម្ម​ប្រមាណ​៣០លាន​ដុល្លារ​អាមេរិក។ ក្រោយ​បង្ហាញ​ខ្លួន​ជាមួយ​ក្លិប Vissel Kobe របស់​ជប៉ុន​ក្នុង​កិច្ចសន្យា​លើក​ទី១​មក​នេះ Iniesta បាន​ជួយ​ក្រុម​ឈ្នះ​ពាន​ Emperor’s Cup នៅ​ឆ្នាំ​២០១៩​និង​ឈ្នះ​ពាន Japanese Super Cup ឆ្នាំ​២០២០ ខណៈ​បង្ហាញ​ខ្លួន​បាន​​៦៤លើក​និង​ទាត់​បញ្ជូល​ទី​បាន​១៣គ្រាប់​ក្នុង​នាម​ជា​ខ្សែ​បម្រើ​កណ្ដាល។

ថ្លែង​តាម​ការ​ផ្សាយ​ផ្ទាល់​លើ Youtube ផ្លូវការ​របស់​ក្លិប Vissel Kobe កីឡាករ​ធ្លាប់​ឈ្នះ​ពាន 2010 FIFA World ជាមួយ​ជម្រើសជាតិ​អេស្ប៉ាញ​រូប​នេះ​​បង្ហាញ​អារម្មណ៍​រីករាយ​ក្រោយ​រស់​នៅ​ជប៉ុន​បាន​៣ឆ្នាំ និង​កោត​សរសើរ​និង​អរគុណ​ដល់​គ្រប់​គ្នា​នៅ​ក្នុង​ក្លិប​បាន​ផ្ដល់​​ឱកាស​សហការ​គ្នា​២​ឆ្នាំ​ថែម​ទៀត៕

ខាងក្រោម​នេះ​ជា​ពិធីចុះហត្ថលេខា​បន្ត​កិច្ចសន្យា​២ឆ្នាំ​ទៀត​របស់ Andrés Iniesta ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​២រសៀល (ម៉ោង​នៅ​ជប៉ុន)៖

Share.