កំពង់ធំ៖ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ អាជ្ញាធរក្រុងសែន ដឹកនាំដោយលោក ពេញ កែម អភិបាលរងក្រុងស្ទឹងសែន បានប្រជុំរៀបចំកែលម្អអនាម័យ និងបរិស្ថានក្នុងក្រុងត្រៀមបុណ្យទន្លេ។

លោកអភិបាលរងក្រុង បានលើកឡើងថា បញ្ហាដែលត្រូវរៀប ចំពោះមុខសំខាន់ៗរួមមាន ការរៀបចំកែលម្អសួនដំរីជាន់ខ្លា សួនវិមានឯករាជ្យ សួនអាចារ្យលាក់ សួនលោកតាក្រហមក និងសួនច្បារកណ្តាលទ្រូងផ្លូវចាប់ពីគល់ស្ពាន ត្បូងចាម រហូតដល់រង្វង់មូលលោកតាក្រហមក។

ចំពោះដើមឈើតាមបណ្តោយដងផ្លូវ គឺដើមឈើខ្លះត្រូវកាត់តុបតែងមែក ព្រមទាំងរៀបចំតាំងភ្លើងលម្អ ដើម្បីបង្កើន សោភណ្ឌភាពកាន់តែស្រស់ស្អាតនៅពេលរាត្រី។ សំអាតអនា ម័យបរិស្ថាននៅតាមបណ្តោយដងផ្លូវ ក្នុងទីរួមខេត្ត និងចុះអនុវត្តរៀបចំសណ្តាប់ធ្នាប់ ការលក់ ដូររបស់អាជីករ​នៅក្នុ ងផ្សារ និងបណ្តាដងផ្លូវសំខាន់ៗ។

ជាមួយគ្នានោះដែរ ក៏ត្រូវចុះណែនាំម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារផ្ទះសំណាក់ ខ្លឹមកំសាន្ត ឲ្យបង្កើន សុវត្ថិភាពអអនាម័យទាំង ម្ហូបអាហារនិងវិធាន ការសុខាភិបាលផងដែរ ។

លោកបន្តថា កម្មវិធីបុណ្យទន្លេលើកទី៧ នៅក្នុងខេត្តកំពង់ធំ គឺនឹងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនទេសចរណ៍ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងបំផុសស្មារតី ចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុ ងស្អាតរមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ។ សម្រាប់ខេត្តកំពង់ធំ ក៏នឹង​រៀបចំទីតាំង ពិព័រណ៍ សមិទ្ធផលសម្រាប់ក្រុងស្រុកទាំង៩ ដែលជាសមិទ្ធផល មានសក្កានុពលរបស់ខ្លួនរបស់ស្រុកនីមួយៗផងដែរ៕

Telegram-Troryorng
Share.