ក្លិបបាល់ទាត់ Watford ប្រកាសតែងតាំងលោក Roy Hodgson ជាគ្រូបង្គោលថ្មី ជាមួយកិច្ចសន្យារហូតដល់ចប់រដូវកាល នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ដើម្បីជំនួសកន្លែងលោក Claudio Ranieri ដែលត្រូវបានក្លិបបណ្តេញចេញ បន្ទាប់ពីដឹកនាំបង្ហាញទម្រង់លេងមិនសូវបានល្អ ជាពិសេស៦ប្រកួតចុងក្រោយ រកបានតែ១ពិន្ទុប៉ុណ្ណោះ។

លោក Roy Hodgson កើតនៅប្រទេសអង់គ្លេស បច្ចុប្បន្នមានវ័យ ៧៤ ឆ្នាំមានបទពិសោធន៍ដឹកនាំក្រុមជាង ៤៥ ឆ្នាំដូចជា៖ Inter Milan, Udinese, Fulham, Liverpool, West Bromwich, Crystal Palace ខណ:នៅក្រុមជម្រើសជាតិលោកធ្លាប់ដឹកនាំប្រទេស ​ស្វីស, អារ៉ាប់រួម និង អង់គ្លេស។

បច្ចុប្បន្នក្លិប Watford កំពុងស្ថិតនៅតំបន់កាត់ចោល ដោយឈរលេខរៀងទី១៩ ក្រោយឆ្លងកាត់២០ប្រកួត ឈ្នះ៤ ស្មើ២ និងចាញ់១៤ មាន១៤ពិន្ទុ៕

Telegram-Troryorng
Share.