តារា​ចម្រៀង​ ទូច​ ស្រីល័ក្ខ​ ​​បាន​បង្ហោះ​សំណេរ​នៅ​លើ​ ​Facebook Page​ ​​​ដោយ​ចោទ​ជា​សំនួរ​ចំនួន​៣​ទៅ​កាន់​អ្នក​គាំទ្រ​ ​ប៉ុន្តែ​បែរ​ជា​មាន​អ្នក​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​មួយ​រូប​ ​​បាន​ចូល​មក​ខមមិន​ពាក្យ​មិន​សូវ​សមរម្យ​រហូត​ធ្វើ​ឱ្យ​អ្នក​ម៉េម៉ាយ​រូប​នេះ​អត់ទ្រាំ​មិន​បាន​តប​វិញ​​មួយ​ឆ្ងាញ់​មាត់​។

សូមចុចត្រង់នេះ៖ ស្លុត​​ចិត្ត​! ក្រោយ​ឈឺ​ធ្ងន់​ អ្នក​នាង​ ស៊ិន ឧត្តម​ផល្លា​ ប្រែប្រួល​ដល់​ថ្នាក់​នេះ​?

​នៅ​រសៀល​​ថ្ងៃ​ទី​១១​ ខែ​ ឧសភា ​នេះ​ ​អ្នក​នាង​ ទូច​ ស្រីល័ក្ខ​​ ​បាន​បង្ហោះ​​រូប​ថត​ស្អាត​អង្គុយ​ក្នុង​ឡាន​ចំនួន​៣​សន្លឹក​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ជា​សំនួរ​លើ​ផេក​របស់​ខ្លួន​ដែល​មាន​សេចក្ដី​លម្អិត​ដូច​តទៅ​នេះ​​៖

១ ​តើ​មាន​មនុស្ស​ប្រុស​ប៉ុន្មាន​អ្នក​ដែរ​ ​ចូលចិត្ត​មនុស្ស​ស្រី​ដែល​អត់​ចេះ​លេង​ ​TikTok ​ដូច​ជា​ខ្ញុំ​ ​?​
២ ​តើ​មាន​មនុស្ស​ប្រុសប៉ុ​ន្មាន​អ្នក​ដែរ​ ចូលចិត្ត​មនុស្ស​ស្រី​អត់​ចេះ​ដើរ​ចូល​ហាង​រឺ​ទៅ​កន្លែង​ណា​ ​Live​ ​សឹង​តែ​គ្រប់​ទី​កន្លែង​នឹង​ដូច​ជា​ខ្ញុំ​ ?​?​
៣​ ​តើ​មាន​មនុស្ស​ប្រុស​ប៉ុន្មាន​អ្នក​ដែរ​ ​ចូលចិត្ត​មនុស្ស​ស្រី​ម្ងៃៗ​មិន​រវីរវល់​នឹង​ចុច​ទូរស័ព្ទ​នឹង​មិន​ចូលចិត្ត​ថត​រឺ​លេង​ទូរស័ព្ទ​ដូច​ជា​រូប​ខ្ញុំ​?

នៅ​ពេល​នោះ​ស្រាប់​តែ​មាន​គណនី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​រូប​បាន​ចូល​ទៅ​ឆ្លើយ​តប​ចំពោះ​សំនួរ​របស់​នាង​ថា​ដូច្នេះ​៖ ​«លើក​ជើង​អីចឹង​ប្រយ័ត្ន​ចូល​ខ្យល់​ដោយ​មិន​ដឹង​ខ្លួន​…ខំលើក​…​»។ បន្ទាប់​ពី​គណនី​នោះ​បាន​ខមមិន​ពាក្យ​ខាង​លើ​នេះ​ ក៏​មាន​​អ្នក​ចូល​ទៅ​​ឆ្លើយ​ឆ្លង​ជំនួស​ អ្នក​នាង ​ទូច​ ស្រី​ល័ក្ខ​ ថា​៖ «ឈ្លើយ​ណាស់​» , «​ឆាត​ទៅ​ប្រាប់​កូន​តា​ឯង​សិន​»។ល។​

​យ៉ាង​ណា​មិញ​​សាមី​ខ្លួន​អ្នក​នាង​ ទូច​ ស្រីល័ក្ខ​​​ មិន​បាន​នៅ​ស្ងៀម​នោះ​​ទេ​ព្រោះ​អ្នក​នាង​​បាន​យក​​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​មក​ឆ្លង​ឆ្លើយ​​ជាមួយ​នឹង​​បុគ្គល​ដែល​បាន​ប្រើប្រាស់​ពាក្យ​មិន​សមរម្យ​នោះ​នៅ​ក្រោម​ ​Post​ ​ដែរ​ថា​៖​ «​មើល​កូន​ស្រី​លោក​ពូ​ ​ប្រយ័ត្ន​ខ្យល់​ចូល​ធ្វើ​ឱ្យ​ហើម​ពោះ​ កុំ​បារម្ភ​ពី​ខ្ញុំ​ពូ​ ​ព្រោះ​ខ្យល់​វា​មិន​អាច​ចូល​ដោយ​ងាយ​ទេ​ ព្រោះ​ក្នុង​ក្នុង​ឡាន​របស់​ខ្ញុំ​មិន​ងាយ​មាន​ខ្យល់​ចូល​មក​ផ្ដេសផ្ដាស​ដោយ​ងាយ​ទេ​ សំខាន់​មាន​ម៉ាស៊ីន​ត្រជាក់​ស្រូប​ខ្យល់​បាន​ល្អ​ ចូល​មើល​ថែ​ទាំ​កូន​របស់​លោក​ពូ​ផង​ ប្រយ័ត្ន​តែ​ដើរ​មិន​ស្រួល​ ខ្យល់​ដើរ​ចូល​អាច​ធ្វើ​ឱ្យ​ប៉ោង​ពោះ​​​»

ក្រោយ​​អ្នក​នាង​ចូល​ទៅ​ឆ្លើយ​តប​ចំពោះ​ម្ចាស់​គណនី​ ដែល​បាន​​ប្រើ​ពាក្យ​មិន​សមរម្យ​ខាង​លើ​នោះ​ ​ក៏​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​ចូល​ទៅ​ចុច​ Like និង​ចុច​​រូប​បេះដូង ​​គាំទ្រ​ពាក្យ​សម្ដី​របស់​អ្នក​នាង​ជា​ច្រើន​នាក់​​ផង​ដែរ​។​​​

​​​

Share.