រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥នាក់ ដែលទើបរកឃើញនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ។ អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង១៥នាក់ខាងលើ គឺជាអ្នកធ្វើដំណើរមកពីរាជធានីភ្នំពេញ។

ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ តាមរយៈរូបថត ដោយភ្ជាប់ប្រវត្តិរូប ហើយបានអំពាវនាវឲ្យសាធារណជន ដែលមានការប៉ះពាល់ដោយប្រយោល និងផ្ទាល់ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និងធ្វើតេស្តរកវិជ្ជមានកូវីដ១៩។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៕

Share.