រដ្ឋបាលខេត្តស្វាយរៀងបានជូនដំណឹងនៅយប់ថ្ងៃទី១១ខែឧសភានេះថា យ៉ាងហោចណាស់មានមនុស្សចំនួន១៦នាក់បន្ថែមទៀត ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩នៅក្នុងខេត្តនេះ។

អ្នកមានវិជ្ជមានជំងឺកូវីដ១៩ថ្មីនេះ មាននៅស្រុកស្វាយជ្រំ, ស្រុករមាសហែក និងមន្ដ្រីនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ ក្នុងនោះក៏មានពលករទើបត្រឡប់មកពីប្រទេសថៃចំនួន២នាក់ផងដែរ។

រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩ គិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព។ ប្រសិនបើមានអាការខុសប្រក្រតី ដូចជាក្ដៅខ្លួន, ក្អក, កណ្ដាស់, ឈឺបំពង់ក, ពិបាកដកដង្ហើម សូមផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកសំណាក៕

Share.