លោក​ ឌួង ឆាយ​ ទើប​តែ​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​លោក​ទទួល​បាន​កាត​សមាជិក​ប្រជាជន​អារ៉ាប់​រួម​ ឬ Resident Identity Card

យោង​តាម​សេចក្ដី​ប្រកាស​នៅ​លើ​ផេក​របស់​ លោក​ ឌួង ឆាយ​ បាន​បង្ហោះ​រូបភាព​កាត​ភាសាអង់គ្លេស​​លាយ​អារ៉ាប់​មួយ​សន្លឹក​ ព្រម​រៀបរាប់​ថា លោក​បាន​ទទួល​កាត​សមាជិក​ប្រជាជន​អារ៉ាប់​រួម​ ដោយ​សារ​តែ​រូប​លោក​បាន​បើក​មុខ​ជំនួញ​ថ្មី​មួយ​នៅទីនោះ​។

នេះ​គឺជា​មោទកភាព​មួយ​ដែល​មាន​កូន​ខ្មែរ​ អាច​ពង្រីក​មុខ​របរ​ ដោយ​បើក​ជំនួញ​ថ្មី​នៅ​លើ​ទឹកដី​អារ៉ាប់​ ដែល​ជា​​ទឹក​ដី​ស៊ីវិល័យ​និង​ផ្ដុំ​​ទៅ​ដោយ​អ្នក​ជំនួញ​តូច​ធំ​។

សារព័ត៌មាន​ត្រយង សូមជូនពរឲ្យការបើកមុខជំនួញរបស់លោក ឌួង ឆាយ ប្រកបដោយភាពជោគជ័យ និង រីកចម្រើនជាលំដាប់!

Telegram-Troryorng
Share.