នៅ​ក្នុង​មហាសន្និបាត​​អាណត្តិ​ទី៥ និង​បោះឆ្នោត​ជ្រើស​តាំង​គណៈកម្មាធិការ​ប្រតិបត្តិ​អាណត្តិ​ទី​៦ ឆ្នាំ​២០២២-២០២៦ របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែ​មករា ឆ្នាំ​២០២២ សប្ដាហ៍​នេះ សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា ត្រៀម​យក​គ្រូ​បង្វឹក​មក​ពី​បរទេស​ដើម្បី​ដឹកនាំ​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់​របស់​ខ្លួន។

ឯកឧត្តម ស សុខា អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​បញ្ជាក់​ថា​សហព័ន្ធ​កំពុង​តែ​ស្វែង​រក​គ្រូ​បង្វឹក​បរទេស​មក​ដឹកនាំ​ក្រុម​បាល់ទះ​ឆ្នេរ​ខ្សាច់ ដើម្បី​ពង្រឹង​បច្ចេកទេស ដល់​កីឡាករ​មុន​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ មក​ដល់។

សកម្មភាពប្រកួតបាល់ទះឆ្នេរខ្សាច់នៅកម្ពុជាកន្លងមក (រូបតំណាង)

ជាមួយ​គ្នា​នេះ​ដែរ​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍​សន្តិបណ្ឌិត​ នេត សាវឿន ប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ឯកភាព​នឹង​ការ​​ត្រៀម​ជួល​គ្រូ​បង្វឹក​បរទេស​មក​ដឹកនាំ​ក្រុម​បាល់ទះ​ឆ្នេរខ្សាច់ និង​​បាន​ពិចារណា​លទ្ធភាព​យក​អ្នក​ជំនាញ​ការ​បរទេស​មក​ធ្វើ​ជា​ទីប្រឹក្សា​របស់​សហព័ន្ធ​ផង​ដែរ ដើម្បី​សិក្សា​ពី​បច្ចេកទេស​ថ្មីៗ ព្រម​ទាំង​ការ​រៀបចំ​ការងារ​មួយ​ចំនួន​មុន​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ មក​ដល់។

អត្ថបទពាក់ព័ន្ធ៖តើ​រឿង​អ្វី​នៅ​ពី​ក្រោយ លោក សោម ចំណាប់ ឈប់​ពី​​គ្រូ​បង្វឹក​ឆ្នេរខ្សាច់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា?

ការ​ត្រៀម​ស្វែង​រក​គ្រូ​បង្វឹក​បាល់ទាត់​លើ​ឆ្នេរខ្សាច់​នេះ ក្រោយ​ពេល​លោក​ សោម ចំណាប់ បោះបង់​តំណែង​ដោយ​មិន​បាន​បាន​ជូនដំណឹង​ផ្លូវការ​ណាមួយ​ទៅ​កាន់​សហព័ន្ធ ព្រម​ទាំង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​កីឡាករ​មួយ​ចំនួន៕

Telegram-Troryorng
Share.