តារា​សម្ដែង​រូប​ស្រស់​ Angelababy និង​ស្វាមី​ Huang Xiaoming បាន​សម្រេច​ចិត្ត​លែងលះ​គ្នា​ បន្ទាប់​ពី​សម្រេចចិត្ត​ចាប់​ដៃ​សាង​គ្រួសារ​ដោយ​រៀប​ការ​កាល​ពី​ឆ្នាំ​២០១៥​ និង​បន្សល់​ទុក​កូន​ប្រុស​តូច​វ័យ​៥​​ឆ្នាំ​។

កំពូល​តារា​សម្ដែង​ជួរ​មុខ​របស់​ចិន​ទាំង​ពីរ​ដួង​បាន​ចេញ​មក​ប្រកាស​ពី​រឿង​លែងលះ​របស់​ខ្លួន​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២​ តាម​រយៈ​ការ​ចែក​រំលែក​ផុស​លើ​បណ្ដាញ​សង្គម​និង​ Tag ឱ្យ​គ្នា​ទៅវិញ​ទៅមក​។

ថ្វី​ត្បិត​តែ​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ខ្លួន​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​នៅ​តែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ហើយ​ មើល​ថែ​កូន​ប្រុស​តូច​ Little Sponge (ឈ្មោះ​ហៅ​ក្រៅ​) រួម​គ្នា​ក្នុង​ឋានៈ​ជា​ឪពុក​ម្ដាយ​ដដែល​។

ដំណឹង​លែងលះ​រវាង​កំពូល​តារា​ទាំង​ពីរ​ដួង​នេះ​មិន​​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក៏​ដូច​ជា​មហាជន​​ភ្ញាក់ផ្អើល​ខ្លាំង​​នោះ​ទេ​ ព្រោះ​តែ​គេ​បាន​សង្កេត​ឃើញ​មួយ​រយៈ​ហើយ​ពី​ភាព​សោះ​អង្គើយ​រវាង​អតីត​គូស្វាមី​ភរិយា​ទាំងពីរ​នេះ​ ព្រោះ​មិន​ថា​លើ​បណ្ដាញ​សង្គម​ ឬកម្មវិធី​ទូរទស្សន៍​អ្នក​ទាំង​ពីរ​មិន​ទាំង​សម្លឹង​មុខ​គ្នា​ផង​៕

ប្រភព៖ dramapanda

Telegram-Troryorng

Share.