​ខណៈ​ពិធីការិនី​ មាន​ ពេជ្ររីតា​ ហៅ​ ​យូប៊ិ​ ​ត្រូវ​បាន​ចោទ​ប្រកាន់​លើ​ករណី​លួច​ទូរស័ព្ទ​និង​ប្រើ​ហិង្សា​លើ​ឧកញ៉ា​ហេង សៀ​ ​និង​ស្ថិត​ក្នុង​ការ​ឃុំឃាំង​​នោះ​ ​ស្រាប់​តែ​អ្នក​សិល្បៈ​ល្បី​ៗ​​ ​មាន​ទាំង​តារា​ចម្រៀង​ Original​ ​និង​ ​តារា​ហ្វេសប៊ុក​​ ​តារា​សម្ដែង​ ​បាន​ចេញ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ Facebook ​​សុំ​ឱ្យ​មាន​ការ​ដោះ​លែង​​​និង​ស្វែង​រក​យុត្តិធម៌​ជូន​​ពិធីការិនី​ខាង​លើ​​។​

យុទ្ធនាការ​​តវ៉ា​សុំ​ឱ្យ​មាន​ការ​ដោះ​លែង​កញ្ញា​ យូប៊ិ ​ដែល​មាន​សរសេរ​ជា​ពាក្យ​ភាសា​អង់គ្លេស​​ព្រម​ជាមួយ​នឹង​ Hashtag​ ​ថា​ « #Stop​Violent​againstwomen #Justicforwomen #JusticforYubi #ReleaseYubi »«#បញ្ឈប់​ហិង្សា​លើ​ស្ត្រី​ #យុត្តិធម៌​សម្រាប់​ស្ត្រី​ #យុត្តិធម៌​សម្រាប់​យូប៊ិ​ #ដោះលែង​យូប៊ិ​»​ ​កំពុង​តែ​ល្បី​ល្បាញ​​និង​ការ​ចែក​ចាយ​បន្ត​គ្នា​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​លើ​បណ្ដាញ​សង្គម​ ដោយ​សារ​តែ​មាន​តារា​ល្បី​ ​​ន​ិង​​ ​​មាន​ឥទ្ធិពល​ក្នុង​ស្រទាប់​យុវវ័យ​​ជា​ច្រើន​បាន​រួម​នៅ​ក្នុង​យុទ្ធនាការ​មួយ​នេះ​។​ ​

សារព័ត៌មាន​ត្រយង​សូម​ដក​ស្រង់​យក​ខ្លឹម​សារ​ដែល​តារា​ល្បី​ៗ​មាន​ដូច​ជា​តារា​ចម្រៀង​ វណ្ណដា​ ​តារា​ចម្រៀង​ អូន​ ​តារា​ចម្រៀង​ ​សាយ ​​តារា​សម្ដែង ​តារា​ ​ឧសភា​ តារា​ហ្វេសប៊ុក​ ពេជ្រ សូលី​ លោក Oliavia Kong (Fashion Designer) តារា​សម្ដែង​ Jimmi Castle ​​និង​ ​តារា​ចម្រៀង​ កែវ ចាន់ដាលីន​ ជា​ដើម​។

១. តារា​ចម្រៀង​ វណ្ណដា​

«​គេ​ស្ទាប​ខ្ញុំ​»​ ​«ខ្ញុំ​ខ្ពើម​ខ្លួន​ឯង​»guys​, ​this​ ​is​ ​painful​.​ (អ្នក​ទាំង​អស់​គ្នា​ រឿង​នេះ​ពិត​ជា​ឈឺផ្សា​ណាស់​)​ «​មាន​លុយ​ ​មាន​អំណាច​ ​អាច​អង្គុយ​លើ​ច្បាប់​»​ «​ទេ​!!!​»​ ត្រូវ​បញ្ឈប់​វប្បធម៌​នេះ​ភ្លាម​ ❌
#stopviolenceagainstwomen
#JusticeForWomen
#JusticeForYubi
#FreeYubi

​​​​​​​២. តារា​ចម្រៀង​ អូន​

​គេ​គ្រប់​គ្នា​កំពុង​ប្រយុទ្ធ​ប្រឆាំង​ ​នឹង​បញ្ឈប់​អំពើ​ហិង្សា​ ​រឺ​ការ​បៀតបៀន​ស្រ្តី​ភេទ​ ​ខ្ញុំ​មិន​ដឹង​ថា​ងារ​របស់​លោក​វា​បាន​មក​ដោយ​សារ​លុយ​រឺ​យ៉ាងមិច​ទេ​ ​រឺ​ក៏​មាន​ពេក​មិន​ដឹង​ ​ក្រសួង​សិទ្ធ​នារី​ ​ក្រសួង​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​ សូម​ជួយ​ត្រួត​ពិនិត្យ​ ​នឹង​ពិនិត្យ​មើល​ឡើង​វិញ ​នៅ​ការ​ចោទ​ប្រកាន់​ខុស​ទំនង​ ​នឹង​បំពាន​លើ​ច្បាស់​មួយ​នេះ​ នឹង​គួរ​តែ​កំទេច​មនុស្ស​ប្រភេទ​នេះ​ចេញ​ពី​សង្គម​អោយ​អស់​ ​ខ្ញុំ​ប្រើ​ពាក្យ​កំទេច​ ​មិន​អាច​ប្រើ​ពាក្យ​កំចាត់​ទេ​ ព្រោះ​ថា​ខ្ញុំ​ស្អប់ខ្ពើម​ ​នឹង​សង្គម​ស្អប់ខ្ពើម​ដូច​គ្នា​។
#StopHarassment
#stopviolenceagainstwomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi

៣. តារា​ចម្រៀង​ សាយ

មាន​តែ​សំឡេង​មហាជន​ទេ​ ដែល​អាច​ស្រោចស្រង់​យុត្តិធម៌​បាន​
#StopViolenceAgainstWomen
#JusticeForWomen

៤. តារា​ហ្វេសប៊ុក​ ពេជ្រ សូលី​

Post លើក​ទីមួយ​ ៖ « ​ខ្ញុំ​ខ្ពើម​ខ្លួន​ឯង​ណាស់​ម៉ាក់​ ​គេ​ប៉ះ​ខ្ញុំ​ ​» ​សម្រែក​ដែល​ពោរពេញ​ដោយ​ការ​ឈឺចាប់​នេះ​ធ្វើ​អោយ​ខ្ញុំ​ស្រក់​ទឹកភ្នែក​ ​ខ្ញុំ​នឹក​ឃើញ​ដល់​ក្មេង​ស្រី​រងគ្រោះ​ជា​ច្រើន​នៅ​មណ្ឌល​ នឹក​ឃើញ​ដល់​ការ​ឈឺចាប់​គ្រប់​យ៉ាង​ដែល​ពួកគេ​បាន​ទទួល​ ​Yubi​ ​ស៊ូៗ​ណា​ ​សូម​អោយ​ ​Yubi ​ទទួល​បាន​យុត្តិធម៌​ ប្រជាជន​ខ្មែរ​ទាំងអស់​រង់​ចាំ​ការ​បង្ហាញ​កា​ពិត​ ​និង​យុត្តិធម៌​ក្នុង​ការ​អនុវត្ត​ច្បាប់​។

Post លើក​ទីពីរ​៖ ​« ​គេ​ចង់​រំលោភ​ខ្ញុំ​ ​គេ​ស្ទាប​ខ្ញុំ​ ​ខ្ញុំ​ខ្ពើម​ខ្លួន​ឯង​ណាស់​ ​» ​I​ ​can’t​ ​sleep​ ​her​ ​voice​ ​still​ ​in ​my​ ​head ​and​ it ​hurt​ my ​heart​ so​ ​bad​ ?«ខ្ញុំ​គេង​មិន​លក់​ទេ សំឡេង​របស់​នាង​នៅ​តែ​លាន់​ឮ​ក្នុង​ខួរក្បាល​ខ្ញុំ​ ​វា​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺ​ចាប់​នៅ​ក្នុង​បេះដូង​ជា​ខ្លាំង​​»
#StopSexualHarassment
#StopViolenceAgainstWomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi

​៥. លោក​ អូលីវ៉ា​ ​គង់ (Fashion Designer និង​ គ្រូ​បង្ហាត់​ដើរ​ម៉ូដ​)​

​ខ្ញុំ​បាន​ស្ដាប់​សំឡេង​គាត់​ស្រែក​យំហើយ​ ខ្ញុំ​ពិត​ជា​តក់ស្លុត​ណាស់​ ខ្ញុំ​សូម​បួងសួង​ដល់​ព្រះ​ជួយ​ដល់​នាង​ដែល​ជា​ស្ត្រី​រងគ្រោះ​ផង​ចុះ​។
#StopSexualHarassment
#StopViolenceAgainstWomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi

៦. តារា​ហ្វេសប៊ុក​ ​Peypey Dy​

​«​គេ​ស្ទាប​ខ្ញុំ​» «ខ្ញុំ​ខ្ពើម​ខ្លួន​ឯង​» ​ជា​ពាក្យ​ដែល​ស្រែក​ចេញ​ពី​មាត់​មនុស្ស​ស្រី​ម្នាក់​ ​ដែល​កំពុង​យំ​ ព្រោះ​បាន​ជួប​រឿង​ឈឺចាប់​ដែល​មិន​គួរ​នឹង​កើត​ឡើង​ តើ​អាច​រួម​គ្នា​រក​យុត្តិធម៌​បាន​ទេ​?​ ​តើ​អាច​ចូលរួម​ចែករំលែក​ពី​រឿង​នេះ​បាន​ទេ​?​ ​ខ្ញុំ​ជឿ​ថា​ច្បាប់​នឹង​មិន​ដោះលែង​មនុស្ស​អាក្រក់​ទេ​ ​ហើយ​ខ្ញុំ​រឹតតែ​ជឿ​ថា​អ្នក​ទាំងអស់​គ្នា​ច្បាស់​ជា​អាច​ចែករំលែក​ពី​រឿង​នេះ​ ​ដើម្បី​អោយ​សំឡេង​នៃ​ការ​ដង្ហោយ​រក​យុត្តិធម៌​មួយ​នេះ​ ​កាន់​តែ​លឺ​ខ្លាំង​ជាង​នេះ​។
សូម​មេត្តា​កុំ​អូស​រំលង​ Please​ ​don’t​ ​ignore​ ​សេចក្តី​ឈឺចាប់​របស់​ស្រ្តី​ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន​។​ ស្វែង​រក​យុត្តិធម៌​អោយ​នាង​។​
#stopviolenceagainstwomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi

​៧. ​តារា​ចម្រៀង​ ​កែវ​ ចាន់​ដាលីន

​វប្បធម៌​មួយ​នេះ​ត្រូវ​តែ​បញ្ឈប់​
#stopviolenceagainstwomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi ?￰゚マᄏ

​៨. ​តារា​សម្ដែង​ ​​តារា​ ឧសភា​ ហៅ​ Summer

​ខ្ញុំ​បាន​រួម​ការងារ​ជាមួយ​គាត់​មួយ​រយៈ​ហើយ​ ​គាត់​ជា​មនុស្ស​ល្អ​ ​គោរព​ការងារ​​ និង​ប្រឹងប្រែង​ចំពោះ​ការងារ​ ហើយ​ខ្ញុំ​រឹតតែ​មិន​ជឿ​ថា​គាត់​លួច​ទូរស័ព្ទ​នោះ​ទេ​…​ សូម​អោយ​យុត្តិធម៌​នឹង​មាន​សំរាប់​គាត់​ផង​ចុះ​ ?￰゚マᄏ?￰゚マᄏ?￰゚マᄏ
#stopviolenceagainstwomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi

៩. តារា​សម្ដែង​ Jimmy Castle

My heart breaking «ខ្ញុំខ្ពើមខ្លួនឯងណាស់ម៉ាក់ គេប៉ះខ្ញុំ» This is a painful word*we always here to support you «នេះ​ជា​ពាក្យ​មួយ​ដ៏​សែន​ឈឺ​ចាប់​ ពួក​យើង​នៅ​ទីនេះ​ដើម្បី​គាំទ្រ​អ្នក​» yubee
#stopviolenceagainstwomen
#JusticeForWomen
#JusticeForYubi
#ReleaseYubi

ពេល​នេះ​មជ្ឈដ្ឋាន​មហាជន​កំពុង​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​និង​តាម​ដាន​យ៉ាង​ខ្លាំង​ចំពោះ​ករណី​ចោទ​ប្រកាន់​ដែល​ឧកញ៉ា​ ហេង​ សៀ​ ​បាន​ចោទ​ប្ដឹង​ទៅ​​លើ​ពិធីការិនី​​ យូប៊ិ​ ​ជា​ពិសេស​មហាជន​ចង់​បាន​បំផុត​នោះ​ គឺ​ការ​លាត​ត្រដាង​​ការ​ពិត ​ដែល​នឹង​ផ្ដល់​យុត្តិធម៌​ជូន​ដល់​ក្មេង​ស្រី​ដែល​ជា​ជនរងគ្រោះ​ក្នុង​រឿង​នេះ​ផង​ដែរ៕​​

Share.