នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដែលចំថ្ងៃសែននៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន គេបានឃើញតារាប្រុសស្រីល្បីឈ្មោះជាច្រើនបានរំលេចខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីជនជាតិចិន ដែលពិតជាមានភាពខុសប្លែកពីសព្វមួយដង។ នៅក្នុងមានតារាសិល្បៈប្រុសស្រីដូចជា អ្នកនាង គង់ សុជាតិ លោក ជាវិបុល កញ្ញា ហ៊ិន ចាន់និរ័ត្ន កញ្ញា ជីមមី អ្នកនាង សារ៉ាយ ស័ក្កណា កញ្ញា ប៉ាច គីមមួយ កញ្ញា រ៉ូលីននិងតារាសិល្បៈដែលជាសែស្រឡាយចិនជាច្រើននាក់ទៀត។

ក្រៅពីតុបតែងខ្លួនបែបចិនហើយនោះ គេសង្កេតឃើញតារាសិល្បៈដែលជាប់សែស្រឡាយចិន បានកាន់បង្ហាញអាំងប៉ាវ និងផ្ញើសារជូនពរសាទរនាឱកាសពិធីចូលឆ្នាំចិននេះផងដែរ។ ចង់ដឹងថាមានតារាណាខ្លះ តោះតាមដានទាំងអស់គ្នា៖

អ្នកនាង គង់ សុជាតិ លោក ជា វិបុល និងកូនស្រី

«𝐇𝐀𝐏𝐏𝐘 𝐋𝐔𝐍𝐀𝐑 𝐍𝐄𝐖 𝐘𝐄𝐀𝐑!𝐆𝐎𝐍𝐆 𝐗𝐈 𝐅𝐀 𝐂𝐈𝐀 ជូនពរឆ្នាំថ្មីប្រពៃណីចិន 🧧សូមទទួលបាននូវសិរីសួស្តីជ័យមង្គល វិបុលសុខមហាប្រសើរ និងចម្រើនរុងរឿងជានិច្ចនិរន្ត 🙏»

កញ្ញា ហ៊ិន ចាន់និរ័ត្ន

«គ្រាន់តែថតទេ ឥលូវគេសុំអាំវបាវលាន់🤣🤣ជូនពរឆ្នាំថ្មីបងប្អូនប្រជាជនចិន ជូនពររកសុីមានបាន 🙏🏻»

កញ្ញា ជីមមី

«Happy Chinese new year.»

អ្នកនាង សារ៉ាយ ស័ក្កណា

«Happy Chinese new year 🎉🎉❤️❤️»

កញ្ញា ប៉ាច គីមមួយ

«សួស្តីបងប្អូនទាំងអស់គ្នាជិតដល់ថ្ងៃចូលឆ្នាំចិនហើយ មាននឹកអាមួយអត់🥰ហើយមានត្រៀមអាំងប៉ាវឱ្យអាមួយអត់ 🤪តែអាមួយមានការដូរជូននាក់ទាំងអស់គ្នាណា»។

កញ្ញា រ៉ូលីន

«សួស្តីចា៎​ រីករាយថ្ងៃចូលឆ្នាំចិនចា៎​🧧 តែចង់ប្រាប់ថា​ អុីឈុនឡូវ​ នៅបេីកធម្មតាចា៎​ 😆❤️️»

Telegram-Troryorng
Share.