នៅថ្ងៃសែនចិន មានបងប្អូនខ្មែរដែលជាប់សែស្រឡាយជនជាតិចិន កំពុងប្រារព្ធពិធីសាទរបុណ្យចូលឆ្នាំចិននេះ។ នៅក្នុងនោះ ក៏មានសិល្បករសិល្បការិនីមួយចំនួន ជាប់សែស្រឡាយចិនផងដែរ។ មានតារាសិល្បៈខ្លះបង្ហាញឈុតក្រហម ខ្លះឈុតខៀវ ខ្លះឈុតទឹកសមុទ្រ តាមបែបប្រពៃណីចិន ដើម្បីត្រៀមអបអរពិធីឆ្នាំថ្មីប្រពៃណីចិននេះ។
ទោះបីជាមិនមែនឈុតក្រហមក៏ដោយ ក្រឡែកមកមើលតារាស្រីល្បីឈ្មោះខាងហ្វេស្សិនប្រចាំប្រទេសកម្ពុជាវិញ គឺអ្នកនាង គង់ ចាន់ស្រីមុំ និងកូនស្រី (ម៉ូម៉ូ) ក៏បានបង្ហាញរូបសម្រស់ស្រស់ស្អាត គ្រងស្លៀកឈុតប្រពៃណីចិនពណ៌ទឹកសមុទ្រយ៉ាងស្អាតនិងមើលទៅប្លែកខ្លាំងខុសពីរាល់ឆ្នាំ។
ឈុតដែលអ្នកនាងបានគ្រងនេះ ត្រូវបានគេចំណាំឃើញថា ជាឈុតសម្រាប់ម្ចាស់ក្សត្រិយ៍រាជវង្សចិននាសម័យបុរាណ។ អ្នកនាង គង់ ចាន់ស្រីមុំ បានសរសេរសាររៀបរាប់នៅលើហ្វេសប៊ុកថា «🏮 新年快乐 🏮 恭喜发财🏮 红包多多🧧 ព្រះនាងតូចយាងមកដល់ហើយ ត្រៀមអាំប៉ាវទ័រៗមកណា😆🧧🧧»។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងប្រារព្ធឡើងនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២៕