ខុសប្លែកពីតារាដទៃបន្ដិច ហ្វេស្សិនចូលឆ្នាំចិនរបស់តារាស្រី ទេព បូព្រឹក្ស បង្ហាញពីភាពច្នៃប្រតិដ្ឋខ្លាំងក្រោមចំណងជើងថា «ខ្មែរកាត់ចិន»។ តារាស្រីរូបនេះបានបង្ហោះរូបភាពជាច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក ថែមទាំងពីការពោលសរសើរពីសំណាក់ហ្វេនអ្នកគាំទ្រទៀតផង។

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ ដែលចំថ្ងៃសែនចិន កញ្ញា ទេព បូព្រឹក្ស បានបង្ហោះរូបភាពហ្វេស្សិនថ្មី គ្រងឈុតពណ៌ក្រហម ដៃកាន់ផ្លឹត។ ជាពិសេសទៀតនោះ អ្វីដែលមហាជនក្រឡែកមើលចាប់អារម្មណ៍ខ្លាំងបំផុតគឺ មកុដបុរាណខ្មែរដែលកញ្ញាបានគ្រងបង្ហាញ។

មួយឈុតនេះ គឺជាគំនិតនៃការច្នៃប្រតិដ្ឋម៉ូដដោយលោក ឯម រាម ដែលជាបណ្ឌិតច្នៃម៉ូដល្បីឈ្មោះខាងផ្នែកសិល្បៈសហសម័យ។ កញ្ញា ទេព បូព្រឹក្ស ក៏បានរៀបរាប់ដែរថា ៖ «មុនឲ្យអាំងប៉ាវមើលទឹកមុខផងចាស😝🤣❤️ ខ្មែរកាត់ចិន នឹងហា🥰 »៕

Telegram-Troryorng
Share.