នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ក្រឡាហោម ស ខេងបានផ្ញើសារអបអរនិងជូនពរដល់ពលរដ្ឋដែលមាន សែស្រឡាយ ចិនទាំងអស់ និង បងប្អូនជនរួមជាតិដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន សូមប្រកបតែសេចក្តីសុខ សុមង្គល និងមានលាភសំណាង សេចក្តីសុខ សេចក្តីចម្រើនគ្រប់ ក្រុមគ្រួសារ ក្នុងទឹកដីកម្ពុជាប្រកបដោយសុខសន្តិភាព ។

បើតាមសម្តេចក្រឡាហោម ក្នុងពិធីបុណ្យនេះដែរបងប្អូនខ្មែរដែលមានសែស្រឡាយចិន និងបងប្អូនជនរួមជាតិ ដែល ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីចិន តែងតែ មានការរៀបចំពិធី សែនពេ្រន ដោយ ដុតទៀន ធូប និងគ្រឿងសក្ការៈបូជាផ្សេងៗ និង ធ្វើ ដំណើរកម្សាន្ត សប្បាយទីជិត ទីឆ្ងាយ ។

សម្តេចសូមឲ្យជនរួមជាតិទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការធ្វេសប្រហែស ដែលអាចកើតមានអគ្គិភ័យបំផ្លាញផ្ទះសម្បែង ទ្រព្យសម្បត្តិផ្សេងៗ និង សូមបងប្អូន ជនរួមជាតិទាំងអស់រក្សាបាននូវវិធានការ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីក រាលដាលនៃជម្ងឺកូវិដ-19 ការចៀសវាងការប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ហើយសូមការបើកបរយានយន្តធ្វើដំណើរកម្សាន្តប្រកបដោយការប្រុងប្រយ័ត្ន គោរព ច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព ព្រមទាំងទទួលបានសេចក្តីសប្បាយរីករាយក្នុង ការជួបជុំក្រុមគ្រួសារ កុំបីខានឡើយ ៕

May be an image of text
Share.