បន្ទាប់ពីបណ្ដឹងបករបស់កញ្ញា មាន ពេជ្ររីតា ទៅលើឧកញ៉ា ហេង សៀ ពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវ:» ក្នុងរថយន្ត ត្រូវបានផ្សព្វផ្សាយនិងមានការចែករំលែកលើបណ្ដាញសង្គម នៅពេល លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និង ជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោបាននឹងកំពុងចាប់ផ្ដើមស្រាវជ្រាវ លើករណីបណ្ដឹងរបស់កញ្ញា មាន ពេជ្ររីតា ជាតារាសម្ដែង តារាម៉ូដែល និង ជាពិធីការិនីរបស់ទូរទស្សន៍ MYTV រូបនេះហើយ។

ករណីប្ដឹងផ្ដល់គ្នាទៅវិញទៅមកនេះកើតឡើងបន្ទាប់ពីកញ្ញា មាន ពេជ្ររីតា ត្រូវបានលោកឧកញ៉ា ហេង សៀ ពីបទលួចទូរស័ព្ទនិងបង្កហិង្សា ខណៈសាមីភាគីពិធីការិនីវ័យក្មេង បានប្ដឹងបកទៅលើករណី«ប៉ុនប៉ងរំលោភសេពសន្ថវៈ» ដែលកើតឡើងកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ ។
ខណៈដែលកញ្ញារូបនេះត្រូវបានចាប់ខ្លួនដោយសារបទចោទប្រកាន់ខាងលើ ក៏មានអ្នកសិល្បៈល្បីជាច្រើនរូបបានចូលរួមក្នុងយុទ្ធនាការទាមទារឱ្យមានការដោះលែងនិងជួយស្វែងរកយុត្តិធម៌ជូនដល់កញ្ញាផងដែរ។
សូមចុចត្រង់នេះ៖ ផ្ទុះកាន់តែធំ! ផ្អើលតារាល្បីៗចេញតវ៉ាឱ្យដោះលែង យូប៊ិ ករណីលួចទូរស័ព្ទនិងបង្កហិង្សា!
គួរដឹងដែរថាក្រៅពីជាពិធីការិនី តារាម៉ូដែល និង ជាតារាសម្ដែងហើយនោះ កញ្ញា មាន ពេជ្ររីតា បច្ចុប្បន្នកំពុងសិក្សាមហាវិទ្យាល័យគឺជានិស្សិតឆ្នាំ២ ផ្នែកពាណិជ្ជកម្ម៕
