ក្រសួងសុខាភិបាលបានប្រកាសថា មនុស្ស៤៧២នាក់ទៀតត្រូវបានរកឃើញថាបានឆ្លងជំងឺកូវីដ១៩ខណៈដែលមានអ្នកសះជាឡើងវិញចំនួន៣៦៩នាក់។

នៅថ្ងៃនេះដែរមានសេចក្តីរាយការណ៍ថា មានមនុស្សចំនួន៥នាក់បន្ថែមទៀតបានបាត់បង់ជិីវិតដោយសារជំងឺកូវីដ១៩ ធ្វើឲ្យចំនួន អ្នកស្លាប់ដោយសារជំងឺនេះនៅកម្ពុជាកើនឡើងដល់១៣៦នាក់។

គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២០,៦៩៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៥៣៩នាក់៕

Share.