សហព័ន្ធ​កីឡា​បាល់ទាត់​​របស់​ឡាវ បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​អង្គារ ទី​១ ខែ​កុម្ភៈ​ឆ្នាំ​២០២២ ថា​លីគ​កំពូល​​របស់​ប្រទេស​ខ្លួន​ Lao Premier Leagueមាន​ក្រុម​ចូលរួម​ចំនួន ៧ ក្រុម​ដើម្បី​ត្រៀម​ប្រកួត​ក្នុង​រដូវកាល​ឆ្នាំ​២០២២ នេះ។

ក្រុម​ទាំង​៧ នោះ​មាន៖
១) Young Elephants
២) Laos Armmy FC
៣) VFC Viengchanh Football Club
៤) Ezra FC
៥) Master7 FC
៦) Luangprabang Football Federation
៧) F.C.Champasak

អត្ថបទពាក់ព័ន្ធ៖លីគ​កំពូល​ប្រទេស​ឡាវ ២០២១ រំសាយ​ចោល​ព្រោះ​តែ​កូវីដ-១៩ រីករាលដាល​ខ្លាំង​

តាម​គម្រោង​​តម្រូវ​អោយ​ក្រុម​ទាំង​៧​ប្រកួត​វិលជុំ​ចំនួន​៣ជុំ ហើយ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​ដាច់​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវកាល។ ក្រុម​ជើង​ឯក​ពានរង្វាន់​លីគ​កំពូល​ឡាវ មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup ផង​ដែរ៕

Telegram-Troryorng
Share.