យ៉ាងហោចណាស់មានអ្នកជំងឺចំនួន ៣៣៣នាក់បន្ថែមទៀតត្រូវបានព្យាបាលឲ្យសះជាឡើងវិញនៅមណ្ឌលសម្រាកព្យាបាល ជំងឺកូវីដ១៩កោះពេជ្រនៅរសៀលថ្ងៃទី១២ខែឧសភាឆ្នាំ២០២១នេះ។

ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩បានប្រកាសថា អ្នកជំងឺទាំងអស់នោះត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀតដើម្បីតាមដានសុខភាព។

នៅថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានប្រកាសថា មានអ្នកជំងឺកូវីដ១៩ចំនួន៣៦៩នាក់បានសះជាឡើងវិញនៅទូទាំងប្រទេស កាលពីថ្ងៃទី១១ខែឧសភាម្សិលមិញនេះដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបចំនួនកើនឡើងដល់ជាង៨៥០០នាក់នៃអ្នកឆ្លងសរុបចំនួន២០,៦៩៥នាក់នាក់៕

Share.