រយៈពេលពីរបីថ្ងៃជាប់គ្នាហើយដែលស្ថានភាពជំងឺកូវីដ១៩នៅខេត្តព្រះសីហនុហាក់ស្ថិតនៅក្នុងស្ថានភាពនៅទ្រឹង។

រដ្ឋបាលខេត្តព្រះសីហនុបានជូនដំណឹងថា អាជ្ញាធរបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២៨នាក់បន្ថែមទៀតនៅក្នុងខេត្តនេះ ពោលគឺកើនលើសថ្ងៃម្សិលមិញតែម្នាក់ប៉ុណ្ណោះ។

សង្កាត់លេខ១និងសង្កាត់លេខ៤របស់ក្រុងព្រះសីហនុ នៅតែជាតំបន់ដែលមានអ្នកឆ្លងជំងឺកូវីដ១៩ច្រើនជាងគេនៅក្នុងក្រុងនេះ។

ជាមួយគ្នានេះរដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋដែលធ្លាប់បានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយអ្នកកើតជំងឺកូវីដ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាក នៅវេទិកា៧មករា រៀងរាល់ម៉ោងធ្វើការហើយត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Share.