Tuesday, November 29 Login

សារព័ត៌មានត្រយងបានទទួលដំណឹងមកថា ម្ចាស់ហាងពេជ្រ CSNJ លោក ជិន សំណាង គ្រោងនឹងអញ្ជើញម្ចាស់មកុដបវរកញ្ញាចក្រវាលឥណ្ឌា  Miss Universe 2021 មកទស្សនៈកិច្ចប្រទេសកម្ពុជា បន្ទាប់ពីលោកបានចូលជួបសម្ដែងការគួរសមចំពោះលោកជំទាវឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេកម្ពុជា។ ដំណឹងនេះបានធ្វើឱ្យហ្វេនជាអ្នកស្រឡាញ់វិស័យការប្រកួតបវរកញ្ញា មានក្ដីរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង។ តើគម្រោងនេះយ៉ាងណាដែរ? តើម្ចាស់មកុដ Miss Universe 2021 នឹងអញ្ជើញមកកាន់កម្ពុជានៅពេលណា?

លោក ម៉ែន និមល​រ័ត្ន ជាអ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia

នៅពេលទទួលដំណឹងនេះសារព័ត៌មានត្រយង បានសុំការបំភ្លឺជាពីសំណាក់អ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia និងជានាយកប្រតិបត្តិក្រុមហ៊ុន CIM គឺលោក ម៉ែន និមល​រ័ត្ន ដោយលោកឆ្លើយថា គម្រោងអញ្ជើញម្ចាស់មកុដបវរកញ្ញាចក្រវាលឥណ្ឌា  Miss Universe 2021 មកកាន់កម្ពុជានេះគឺពិតមែន ក៏ប៉ុន្ដែនៅមិនទាន់អាចបញ្ជាក់បានពីកំណត់ថ្ងៃខែនៅឡើយទេ។ លោកថា ៖« នេះគឺជាគម្រោងរបស់បងប្រុស ជិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដែលគ្រោងអញ្ជើញម្ចាស់មកុដ Miss Universe 2021 មកកម្ពុជា ក្នុងគោលបំណង ៣ ដូចជា ទី១-ការថតគ្រឿងពេជ្ររបស់ហាងពេជ្រ CSNJ ទី២-ចង់​ឱ្យ Miss Universe 2021 មកស្គាល់ពីប្រទេសកម្ពុជា និងទី៣-ជំនួបជាមួយបវរកញ្ញាចក្រវាលកម្ពុជាគ្រប់ជំនាន់ ដើម្បីចែកចាយបទពិសោធន៍ផ្សេងៗ ដល់បេក្ខនារីដែលត្រៀមប្រកួត Miss Universe Cambodia 2022»។

Miss Universe 2021
Miss Universe 2021
Miss Universe 2021

លោក ម៉ែន និមល​រ័ត្ន បានបន្ដទៀតថា ប្រសិនបើការអញ្ជើញមករបស់ម្ចាស់មកុដ Miss Universe 2021មានរយៈពេលច្រើនថ្ងៃនោះ យើងគម្រោងនឹងនាំកញ្ញាទៅទស្សនាប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសកម្ពុជា។ លោកនិយាយទៀតថា «គឺជារឿងល្អមួយដែលម្ចាស់មកុដ Miss Universe 2021នឹងអញ្ជើញមកកម្ពុជា ព្រោះថា កន្លងមកៗនៅមិនទាន់មានម្ចាស់មកុដ Miss Universe រូបណា អញ្ជើញមកកាន់ប្រទេសកម្ពុជានៅឡើយទេ។ នៅពេលដែលម្ចាស់មកុដ Miss Universe 2021អញ្ជើញមកកម្ពុជានោះ កញ្ញានឹងថតរូបបង្ហោះប្រាប់ទៅកាន់ពិភពលោកអំពីប្រទេសយើង។ កន្លងមកម្ចាស់មកុដ Miss Universe នានា បានអញ្ជើញទៅកាន់ប្រទេសថៃ និងឥណ្ឌូនេស៊ី រួចហើយ នៅឡើយតែកម្ពុជាយើងទេ»។

មួយវិញទៀត បើតាមការបញ្ជាក់របស់លោក ជិន សំណាង បានឱ្យដឹងថា កម្ពុជាយើងនឹងអាចអញ្ជើញ Miss Universe 2021 ពីប្រទេសឥណ្ឌាបាន ១០០ភាគរយ ប៉ុន្តែមិនយូរទេអាចចន្លោះពីខែ ៤ ទៅខែ ៨ ស្របពេលដែលកម្ពុជាយើងកំពុងរៀបចំកម្មវិធីឬរកឃើញម្ចាស់មកុដ Miss Universe Cambodia 2022 ។

លោកជំទាវឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌាប្រចាំប្រទេកម្ពុជា និងលោក ជិន សំណាង

ទស្សនាវីដេអូនេះ៖

Telegram-Troryorng
Share.

Leave A Reply