ព្រះសីហនុ ៖ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើកត្រាក់ទ័រភ្ជួរដីចំការជាន់ចំគ្រាប់មីន បណ្តាលឲ្យផ្ទុះរងបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្កោះនៅមន្ទីពេទ្យភ្លាមៗ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុមានបុរសមា្នក់បានស៊ីឈ្នួល​ភ្ជួរដីឲ្យគេ ហើយគាប់ជួនពេលកំពុ ងភ្ជួរដីចំការ ស្រាប់តែប៉ះចំគ្រាប់មីនមិនទាន់ផ្ទុះ (អាចជាមីនតោន ជាយុទ្ធភណ្ឌបន្សល់ពីសម័យសង្រ្គាម) ទើបផ្ទុះបណ្ដាលឲ្យអ្នកបើកត្រាក់ទ័ររងរបួសធ្ងន់ ចំណែកឯត្រាក់ទ័រត្រូវភ្លើងឆេះខូចខាតផ្នែកខាងមុខទាំងស្រុង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣៦នាទីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះគឹម ហ៊ីម ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានមុខរបរស៊ីឈ្នួលបើកត្រា ក់ទ័រ មានស្រុកកំណើត នៅស្រុកកោះសូទិន ខេត្តកំពង់ចាម។ បច្ចុប្បន្នជនរងគ្រោះត្រូវបញ្ជូនទៅសង្រ្គោះនៅគ្លីនិក ខេត្តព្រះសីហនុ ៕

Telegram-Troryorng
Share.