បាត់ដំបង៖ ទាហានថៃបានបញ្ជូនពលរដ្ឋខ្មែរជិត ៣០០នាក់ ប្រគល់ឲ្យកម្លាំងការពារព្រំដែនភូមិសាស្ត្រស្រុកកំរៀងវិញ។

កម្លាំងការពារព្រំដែនស្រុកកំរៀងបានប្រាប់ឲ្យដឹងថា​ នៅព្រឹកថ្ងៃទី ០៤ ខែកុម្ភះ ឆ្នាំ ២០២២នេះ កម្លាំងវរ: ៨១៩ និងកងកម្លាំងយោធពលខេមរភូមិន្ទ រួមជាមួយក្រុមគ្រូពេទ្យ បានទទួលពលរដ្ឋខ្មែរចំនួន២៨៤នាក់ ក្នុងនោះមានបុរស១១៧នាក់ ស្ត្រី១០៩នាក់ ក្មេងប្រុស/ស្រី ៥៨នាក់ ពីភាគីថៃ ត្រង់ចំណុចច្រកទ្វាតំបន់អូរអន្លក់ ភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

បន្ទាប់ពីទទួលពលរដ្ឋខ្មែរជិត៣០០នាក់ពីអាជ្ញាធរថៃ ក្រុមគ្រូពេទ្យបានពិនិត្យធ្វើតេស្តជំងឺកូវីដ-១៩ លទ្ធផលអវិជ្ជ មានទាំងអស់។ ក្នុងចំណោមពលរដ្ឋទាំង២៨៤នាក់ខាងលើ រកឃើញពលរដ្ឋចំនួន ២៣៤នាក់ មានកាតចាក់វ៉ាក់សាំងរួច ហើយសមត្ថកិច្ចបានអប់រំណែនាំពីវិធានការការពារជំងឺកូវីដ-១៩ រួចបានអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំ នៅដ្ឋានរៀងៗខ្លួន ក្រៅពីនោះបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កដើម្បីតាមដានសុខភាពបន្ត៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.