ប៉ៃលិន៖ ឈើប្រណិតជាច្រើនកំណាត់ ដែលគេលាក់ទុកនៅជើងភ្នំស្រង់ ក្នុងខេត្តប៉ៃលិន ត្រូវប្រជាពលរដ្ឋប្រទះឃើ ញ ដែលជនខិលខូចចូលលួចកាប់ជាហូរហែ តែមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធហាក់មិនមានវិធានការទប់ស្កាត់។

កាលពីថ្ងៃទី ០២ ខែកុម្ភ: ឆ្នាំ ២០២២នេះ ប្រជាពលរដ្ឋបានប្រទះឃើញឈើប្រណិតជាច្រើនកំណាត់ដែលគេលាក់ទុកនៅតាមជើងភ្នំស្រង់ ស្ថិតក្នុងភូមក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលគេសង្ស័យជាស្នាដៃរប ស់ជនខិលខូច ឬក្រុមឈ្មួញដឹកជញ្ជូនយកមកលាក់ទុក រងចាំពេលវេលារំដោះចេញទៅកាន់ទីផ្សារ។

តាមប្រភពពីប្រជាពលរដ្ឋខាងលើបានបង្ហើបថា ពួកគាត់បានប្រទះឃើញកំណាត់ឈើដែលគេលាក់ទុកយ៉ាងច្រើនសន្ធឹកសន្ធាប់ ​ហើយសកម្មភាពល្មើសច្បាប់នេះប្រសិនបើអាជ្ញាធរមិនការទប់ស្កាត់ទេនោះ នោះធនធានធម្មជាតិព្រៃឈើតូចធំ នឹងវិនាសអស់ជាក់ជាមិនខាន ព្រោះជនខិលខូច ឬក្រុមឈ្មួញនាំគ្នាចូលសម្ងំដេកយប់ដើម្បីកាប់ និងកាត់ព្រៃយ៉ាងគគ្រឹកគគ្រេងដែលសំឡេងម៉ាស៊ីនយន្តកាត់ច្រៀកលាន់លឺទាំងយប់ ទាំងថ្ងៃ ប៉ុន្តែមិនឃើញមានមន្ត្រីជំនាញចុះទប់ស្កាត់ និងអើពើ។

ពាក់ព័ន្ធបញ្ហាខាងលើនេះ លោក អោម វីរ: នាយខណ្ឌរដ្ឋបាលព្រៃឈើប៉ៃលិន បានមិនអាចទំនាក់ទំនងបានឡើយ៕

អត្ថបទ៖ដំបងក្រញូង

Telegram-Troryorng
Share.