នៅល្ងាចថ្ងៃទី១២ ខែឧសភានេះ ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ដឹកនាំដោយលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ នឹងដាក់ពាក្យស្នើសុំទៅកាន់តុលាការ ដើម្បីអនុញ្ញាតឲ្យកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ដែលត្រូវបានតុលាការធ្វើការឃុំខ្លួនបណ្តោះអាសន្ន បានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នសិន ក្រោយពីស្នើសុំឲ្យតុលាការយកពិធីការិនីវ័យក្មេងរូបនេះ ពីពន្ធនាគារមកសាកសួរម្តងទៀតនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។

សូមរំលឹកឡើងវិញថា កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការតុលាការបានសម្រេចចោទប្រកាន់កញ្ញាពីបទ «លួចមានស្ថានទម្ងន់ទោស» (យកកាំបិតចុងស្រួចចាក់ទៅលើជនរងគ្រោះចំនួន ០២កាំបិត រួចយកទូរស័ព្ទដៃ ១ គ្រឿងម៉ាក Iphone 12 Pro max បណ្ដាលឱ្យរងរបួសលើក្បាលពោះខាងស្ដាំធ្ងន់ធ្ងរ) កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ កន្លងមក។
សូមចុចត្រង់នេះ៖ ហេង ឡុង ស្នើឲ្យមហាជនស្ងប់ស្ងាត់ រង់ចាំចំណាត់ការតុលាការក្នុងសំណុំរឿង ពិធីការិនី MYTV
ប៉ុន្តែពិធីការិនីទូរទស្សន៍និងជាអតីតបេក្ខនារី Miss Grand Cambodia រូបនេះក៏បានប្ដឹងបកទៅកាន់លោកឧកញ៉ា ហេង សៀវិញដូចគ្នាពីបទ «ប៉ុនប៉ងរំលោភសេពសន្ថវ:» នៅក្នុងរថយន្ត។
ខណៈនេះរឿងប្ដឹងផ្ដល់រវាងពិធីការិនីទូរទស្សន៍ និង លោកឧកញ៉ា មានមុខមាត់ក្នុងសង្គម កំពុងក្លាយជាប្រធានបទក្ដៅ និង ស្ថិតក្នុងការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ជាពិសេសមហាជនចង់ឃើញជនត្រូវចោទរូបនេះ (យូប៊ិ) ត្រូវបានដោះលែងឱ្យស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្ន៕
