ក្រុមជម្រើសជាតិ សេណេហ្គាល់ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីយកឈ្នះ អេហ្ស៊ីប ដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៤-២ ក្រោយបញ្ចប់លទ្ធផល ០-០ នៅក្នុងម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង។

សម្រាប់ពានរង្វាន់បុគ្គល ក្រោយចប់ព្រឹត្តិការណ៍ Africa Cup of Nations៖
– ម្ចាស់ស្បែកជើងមាស Vincent Aboubakar
– កីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ Sadio Mané
– ម្ចាស់ស្រោមដៃមាស Édouard Mendy។

ពាននេះបានចាប់ផ្តើមលេងតាំងពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៦ ខែកុម្ភ: សរុប២៨ថ្ងៃ ដោយមាន២៤ប្រទេសចូលរួម និងលេង៥២ប្រកួត ចំណែកឯម្ចាស់ជើងឯកពានរង្វាន់ Africa Cup of Nations ទទួលបាន ៥លានដុល្លារ៕

Telegram-Troryorng

Share.