កម្មវិធី​ប្រកួត​ Mister TVB Cambodia 2022 ត្រូវ​បាន​រៀបចំ​និង​ដាក់​ឱ្យ​បោះ​ឆ្នោត​​នៅ​ក្នុង​ Group Facebook ​ដែល​មាន​ឈ្មោះ​ថា​ TVB Cambodia Fan Club II ដើម្បី​ឱ្យ​ហ្វេន​ៗ​ដែល​និយម​គាំទ្រ​តារា​ TVB បាន​បោះ​ឆ្នោត​ឱ្យ​តារា​ដែល​ខ្លួន​គាំទ្រ​។

សម្រាប់​រយៈ​ពេល​៣​ខែ​ដំបូង​ តារា​សម្ដែង​ TVB ផ្នែក​បុរស​ចំនួន​១០​រូប​ដែល​ឈ្នះ​ពី​ការ​បោះ​ឆ្នោតដោយ​អ្នក​គាំទ្រ​កម្ពុជា​​ក្នុង​វគ្គ​ទី​១​ (Vote Round 1) មាន​ចំនួន​១០​រូប​​រួម​មាន​៖

1.Bosco
2.Vencent
3.Kenneth
4.Ruco
5.Michael
6.Owen
7.Raymond
8.Pakho
9.Moses
10.Benjamin

ក្រោយ​ដឹង​លទ្ធផល​ Top10 រួច​ហើយ​ ប្រិយមិត្ត​ដែល​ជា​ហ្វេន​ៗ​ត្រូវ​ចាប់​ផ្ដើម​បោះ​ឆ្នោត​ជា​បន្ត​ទៀត​ដើម្បី​ស្វែង​រក​ Top5 ដូច្នេះ​ហ្វេន​ៗ​អាច​បន្ត​បោះ​ឆ្នោត​ជា​បន្ត​ទៀត​​ ប៉ុន្តែ​​មាន​រយៈ​ពេល​កំណត់​ត្រឹម​៤៨​ម៉ោង​ប៉ុណ្ណោះ។ ដើម្បី​ធ្វើ​ការ​បោះ​ឆ្នោត​សូម​អនុវត្ត​តាម​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​៖ Vote : នៅលើ​រូប​ Idol នីមួយ​ៗ​សូម​ Like&React=1 point (ពិន្ទុ), Comment ឈ្មោះ​ = 2 point (ពិន្ទុ), Share = 3 point (ពិន្ទុ)។ ​

បើ​តាម​ការ​បញ្ជាក់​របស់​ម្ចាស់​ Post បាន​ឱ្យ​ដឹង​ថា​ការ​ប្រកួត​ដែល​រៀបចំ​ឡើង​នេះ​គឺ​មិនមាន​គោល​បំណង​យក​តារា​ៗ​ TVB មក​ប្រៀបធៀប​គ្នា​នោះ​ទេ​​ គ្រាន់​តែ​ធ្វើ​ឡើង​​ដើម្បី​ចង់​ដឹង​ថា​តើ​តារា​ TVB ផ្នែក​បុរស​រូប​ណា​ដែល​មាន​ប្រជា​ប្រិយភាព​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​បេះដូង​ហ្វេន​ៗ​កម្ពុជា​៕

Telegram-Troryorng
Share.