អាជ្ញាធរក្នុងប្រទេសអូទ្រីសកំពុងព្រមានអំពីហានិភ័យនៃការរអិលបាក់ដីនៅភាគខាងលិចប្រទេសរបស់ខ្លួនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមនុស្សចំនួន ៩នាក់ បានបញ្ជាក់ថា ស្លាប់ក្នុងរយៈពេល ២៤ម៉ោង។

ប៉ូលីសក្នុងតំបន់បាននិយាយថា មនុស្សចំនួន ៨នាក់បានស្លាប់នៅក្នុងឧប្បត្តិហេតុ ៣ផ្សេងគ្នា នៅក្នុងរដ្ឋ Vorarlberg និង រដ្ឋ Tyrol ចំណែកឯនៅជិតព្រំដែនរវាងប្រទេសអូទ្រីស និង ប្រទេសស្វីស មានអ្នកជិះស្គីសញ្ជាត្តិស៊ុយអែត ៤នាក់ និង មគ្គុទេ្ទសក៏ជិះស្គីលើភ្នំទឹកកកអូទ្រីស បានស្លាប់ដោយសារផ្ទាំងទឹកកកបាក់សង្កត់កប់ពួកគេក្រោមគំនរផ្ទាំងទឹកកក និងអ្នកជិះស្គីអូទ្រីស ២នាក់ទៀត ស្លាប់ក្នុងឧប្បត្តិហេតុមួយផ្សេងទៀត។

ចំនួនអ្នកស្លាប់នេះបានធ្វើឲ្យអាជ្ញាធរក្នុងតំបន់ចេញមកព្រមានក្រុមអ្នកជិះស្គីទឹកកកនៅតំបន់ភ្នំ អូទ្រីស អាល់ មិនឲ្យជិះ និង ចូលទៅតំបន់នេះ ទោះបីជាមានអាកាសធាតុល្អយ៉ាងណាក៏ដោយ ព្រោះនៅតំបន់នេះអាចកើតមានការរញ្ជួយដីភ្លាមៗ។

កាលពីថ្ងៃចុងសប្ដាហ៍មុននេះ សេវាសង្រ្គោះបន្ទាន់បានរកឃើញសាកសពអ្នកជិះស្គីដែលស្លាប់នៅក្នុងឧប្បត្តិហេតុនេះជាបន្តបន្ទាប់ផងដែរ៕

ប្រភព៖ AP News & ABC News

Telegram-Troryorng
Share.