ភ្នំពេញ​៖​ រថយន្ត​ដឹកឥដ្ឋមួយគ្រឿងបេីកបរលឿនជ្រុលទៅបុកជាមួយកង់បីឥណ្តាមួយគ្រឿងកំពុងបើកឆ្លងផ្លូវពេញទំហឹងបណ្តាលអោយមនុស្ស៣នាក់របួសធ្ងន់១នាក់ និង​ស្រាល២នាក់ត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ 

ហេតុការណ៍​នេះ​ កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង២០​នាទី​ ថ្ងៃ​ទី​០៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ តាមបណ្តោយផ្លូវហាន់ណូយ​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​ រាជធានីភ្នំពេញ​។ 

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍បានអោយដឹងថា មុនពេលកេីតហេតុគេឃេីញរថយន្តដឹកឥដ្ឋមួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ3E-4875 បេីកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនតាមបណ្តោយផ្លូវហាន់ណូយទិសដៅពីត្បូងមកជេីងស្រាប់តែមកដល់ចំណុចស្តុបវត្តសំរោងអណ្តែតក៍បានជ្រុលទៅបុកជាមួយកង់បីឥណ្តាមួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ1HW-9847 បេីកបរដោយបុរសម្នាក់និងអ្នករួមដំណេី២នាក់ទិសដៅពីលិចមកកេីតចំពាក់កណ្តាលពេញទំហឹង​បណ្ដាលអោយកង់បីវិលមួយជុំ ហេីយរថយន្តមិនទាន់អស់ល្បឿនក៍បានឡេីងលេីខឿនសួនច្បារពុះចែកទ្រូងផ្លូវបុកបង្គោលភ្លេីងបាក់អស់មួយដេីមបន្ថែមទៀតកល់ជាប់ទៅមុខលែងរួច ។

ឯអ្នកបេីកបរកង់បីឥណ្តារងរបួសធ្ងន់និងអ្នករួមដំណេី២នាក់ទៀតរបួសស្រាលត្រូវបញ្ចូនទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ រថយន្ត​ដឹក​ឥដ្ឋ​ និងកង់បីឥណ្តារងកាខូចខាតយ៉ាងដំណំ ចំណែកអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយ​កេីតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ រួចទាក់ទងទៅជំនាញចរាចរណ៍ផ្លូវចុះមកវាស់វែងយករថយន្តនិងកង់បីឥណ្តាទៅរក្សារទុកនៅការិល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Share.