បាត់ដំបង៖ សមត្ថកិច្ចបានរកឃើញគ្រាប់កាំភ្លើងធុនធំប្រភេទគាំទ្រចំនួន ២គ្រាប់នៅមាត់អូរ តំបន់ព្រំដែនស្រុកសំពៅលូន ខេត្តបាត់ដំបង។

កម្លាំងវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ ៨១៧ កម្លាំងប៉ុស្ត៍ព្រំដែនគីឡូ ១៣ សហការជាមួយកម្លាំងផ្នែកសឹករងសំពៅលូន ខណ:ចុះល្បាតនៅព្រឹកថ្ងៃទី ០៧ ខែកុម្ភ: ឆ្នាំ ២០២២ នេះប្រទះឃើញយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទគ្រាប់ DK ៧៥ចំនួន ០២ គ្រាប់ នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចជំនាញបញ្ជាក់បន្តថា យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើមិនមែនជាគ្រាប់ដែលក្រុមខិលខូចលាក់ទុកនោះទេ ប៉ុន្តែវាគឺជាគ្រាប់ដែលនៅសេសសល់តាំងពីសម័យសង្គ្រាមមកម្លេះ យោងទៅតាមប្រភេទ សភាពអាយុកាល និងភាពពុកផុយរបស់គ្រាប់។

ក្រោយការប្រទះឃើញកម្លាំងសមត្ថកិច្ចបានរាយការណ៍ និងប្រគល់ជូនទៅមន្ត្រីជំនាញរបស់អង្គភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីននៅកម្ពុជា (CMAC) ដើម្បីយកទៅកម្ទេចចោល៕

អត្ថបទ៖ ដំបងក្រញូង

Share.