បុរសម្នាក់ឈ្មោះ ស៊ី នួនសារ៉ាក់ រស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្ត    ព្រៃវែង បានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ។

បុរសរូបនេះជាកម្មករសំណង់និងបានធ្វើដំណើរមកពីគីឡូម៉ែត្រលេខ៧ សង្កាត់ច្រាំចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។

នៅមុនឈាដល់ការបង់បង់ជីវិត ក្រុមគ្រូពេទ្យពិនិត្យឃើញថា បុរសរូបនេះមានអាការៈធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ក្ដៅខ្លួន និងក្អកខ្លាំង ហើយក្រុមគ្រូពេទ្យបានខិតខំសង្គ្រោះអស់ពីលទ្ធភាពនៅតែមិនអាចសង្គ្រោះបាន។

ឯកឧត្តមជា សុមេធី អភិបាលខេត្តព្រៃវែង បានផ្ញើសាររំលែកទុក្ខចំពោះក្រុមគ្រួសារសព ដោយបានបង្ហាញនូវការសោកស្តាយចំពោះការបាត់បង់នូវស្វាមី កូននិងបងប្អូនដោយសារ ជំងឺកូវីដ១៩នេះ។

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្តបានអំពាវនាវឲ្យប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព៕

Share.