បាត់ដមបង៖ បុរសជាជនសង្ស័យម្នាក់បន្ទាប់ពីលួចលើកទីមួយអត់បញ្ហា ស្អែកឡើងចេញលួច​ម្តងទៀតត្រូវម្ចាស់ផ្ទះឃើញទាន់ ដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច ស្រុកថ្មគោលយកមកអនុវត្តតាមផ្លូវច្បាប់ ។

ករណីនេះកើតឡើងកាលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ វេ​លាម៉ោង១៧និង៣០នាទី នៅចំណុចក្រុមទី១៦​ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ ផល ក្តាម ភេទប្រុសអាយុ ៣៥ ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែតក្រុងបាត់ដំបង ខេត្តបាត់ដំបង បានធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិ ក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះ ឈ្មោះ ចេង ថា ភេទប្រុស អាយុ ៤៩ ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាពលួច ក៍ត្រូវបានជនរងគ្រោះឃើញទាន់​ហើយបានរាយការណ៍ជូនសមត្ថកិច្ច និងដេញប្រផាប់ចាប់ប្រភីងផង ដោយមានកងប្រជាការពារនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានជួយដេញចាប់ រហូតដល់ចំណុច អង់អំពិល ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងទើបចាប់ជនសង្ស័យបាន រួមជាមួយម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ស្លាកលេខព្រះវិហារ 1A-3812 គ្មានអាវគ្មានកញ្ចក់ ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសក​ម្មភាពចូលលួចទ្រព្យសម្បត្តិ ក្នុងផ្ទះរបស់ ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយកាល​ពីថ្ងៃទី ៦ ខែ កុម្ភៈឆ្នាំ ២០២២ ខ្លួនធ្លាប់ចូលលួចយកឈើនៅក្នុងផ្ទះនេះម្តងដែរ​ តែអត់​បញ្ហា​ ហើយដល់ថ្ងៃកើតហេតុនេះ ខ្លួនចូលទៅ​លួចម្តងទៀតក៏ត្រូវម្ចាស់ផ្ទះឃើញ និងដេញចាប់បានតែម្តងទៅ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ថែម និងរៀបចំ​សំណុំរឿងបញ្ជូនជនសង័្សយខាង លើមកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់៕

Telegram-Troryorng
Share.