នៅពេលថ្មីៗនេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ផ្ដើមងាកមកចាប់អារម្មណ៍អំពីទំនាក់ទំនងរបស់ បុរសជោគជ័យ ប៊ុន ផាក និងគូស្នេហ៍ម្ដងទៀត បន្ទាប់ពីលោកបង្ហោះរូបភាពជាច្រើនសន្លឹកដោយភ្ជាប់ជាមួយ​ Caption ផ្អែមល្ហែម។ នៅថ្ងៃទី ៧ ខែកុម្ភៈ នេះ លោក ប៊ុន ផាក បាននិយាយរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា​ « Official date with this one 🌹» ដែលបង្ហាញពីការណាត់ជួបសារសងជាមួយគូស្នេហ៍។

មិនយូរប៉ុន្មាន ស្រាប់តែគេឃើញមានអ្នកលេងបណ្ដាញសង្គមមួយចំនួន បង្ហាញមតិរិះគន់ ហើយបានបង្ហាញអារម្មណ៍ទើសទាល់ដោយលើកឡើងថា «ស្នេហា​លើមនុស្ស​មានចំណេះ​វិជ្ជា​នឹង​ទ្រព្យសម្បត្តិ​ តែមិនថ្លៃថ្នូ😂» «official យកបានសំរេច😵‍💫» «មិនខ្វល់ពួកគេស្រឡាញ់គ្នាបែបណាទេ តែខ្ញុំចាំមើលពួកគេបែកគ្នា😂😂» «វៃដល់ងាប់ក៏ខាងស្រីចេញលុយដែរ🤣🤣» និងមានខ្លះទៀតនិយាយជាហូរហែមិនឈប់នៅក្នុង Comment។ ទោះជាយ៉ាងណាក្ដី គេក៏ឃើញមានមតិខ្លះទៀតបានសម្ដែងការអបអរសារទរចំពោះស្នេហារបស់ទាំងពីរផងដែរ។

បើក្រឡែកមកក្រោយបន្តិច លោក ប៊ុន ផាក ធ្លាប់សរសេរសំបុត្រសារផ្អែមល្ហែមឱ្យម្ចាស់​ហាង​អនឡាញ V Shop អ្នក​នាង​ ស៊ាន សុធារី ដោយលោកបានបញ្ជាក់ថា លោក និងនាង បានសាងសេចក្ដីស្នេហាជាមួយគ្នាអស់រយៈពេលជាង៥ខែមកហើយ លោកអ្នកទាំងពីរក៏មានក្ដីសុខនឹងគ្នាខ្លាំងណាស់។ បើទោះបីជាឆ្លងកាត់ឧបសគ្គកន្លងមក ក៏ប៉ុន្ដែស្នេហារបស់អ្នកទាំងពីរនឹងកាន់តែរឹងមាំ ហើយមានតម្លៃជាងមុនទៀត។ នេះបើតាមការបញ្ជាក់របស់អ្នក​នាង​ ស៊ាន សុធារី ។

ចុចអាន៖ សំណេរ​ឆ្លើយ​ឆ្លង​ផ្អែមល្ហែម​រវាង​លោក​​ ប៊ុន ផាក ​និង​ថៅកែ​ V Shop កំពុង​ក្លាយ​ជា​ប្រធាន​ក្ដៅ​សារ​ជា​ថ្មី…

Telegram-Troryorng
Share.