មណ្ឌលគិរី៖​ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី​ ​បានស្រាវជ្រាវស៊ើបអង្គេត ករណីឃាតកម្ម​សម្លាប់មនុស្សចំនួន​ ០៥នាក់​ និងរបួសធ្ងន់​ ០១​នាក់​កាលពីថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ២០២២​ ​ នៅចំណុចស្រែចោទ​ ស្ថិតក្នុងភូមិ​មេប៉ៃ​ ឃុំពូជ្រៃ​ ស្រុកពេជ្រាដា​ ខេត្តមណ្ឌលគិរី​ ។

តាមផេកស្នងការដ្ឋាននគរបាលខេត្តមណ្ឌគិរីបានឲ្យដឹងថា កាលពីថ្ងៃទី០៥​ ខែកុម្ភៈ​ ឆ្នាំ២០ ២២​កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ក្នុងនោះ​ ជនដៃដល់ចំនួន​ ០៤​នាក់​ និង២នាក់ទៀតអ្នកបញ្ជាញុះញង់ឲ្យសម្លា ប់។

ជនសង្ស័យទី១មានឈ្មោះធី​ ម្ពៀត​ ហៅព្សឹត​ ភេទប្រុស​ អាយុ១៨​ឆ្នាំ​ ជនជាតិព្នង​ អ្នកផ្តើមគំនិត​ ទី២ ឈ្មោះ រឹម​ធា ​ ភេទប្រុស​ អាយុ​ ២៧​ឆ្នាំ ជនជាតិ​ខ្មែរ​ (សហចារី) ទី៣ឈ្មោះ នឹម​ ខ្លាខឹន​ ភេទប្រុស​ អាយុ១៨​ ឆ្នាំ​ជនជាតិខ្មែរ​ (សហចារី)ទី៤ឈ្មោះ ធី​ ព្យឹតភេទប្រុស​ អាយុ១៤​ ឆ្នាំ​ ជនជាតិព្នង​ (សហចារី) ទី៥ឈ្មោះក្លឹង​ ចន្ធី​ ភេទប្រុស​ អា យុ ៤០​ ឆ្នាំជនជាតិ​ ព្នង​ (បញ្ជាអោយសម្លាប់) ទី៦ឈ្មោះ នួន​ វណ្ណា​ ភេទប្រុស​ អាយុ៥៤​ ឆ្នាំ​ ជនជាតិខ្មែរ​ (បញ្ជាឲ្យសម្លាប់) ហើយជនសង្ស័យទាំង​ ០៦​នាក់​ ស្នាក់នៅភូមិឡៅក សង្កាត់ សុខដុម​ ក្រុងសែនមនោរម្យ​ ខេត្តមណ្ឌ លគិរី​ ។

ក្រោយឃាត់ជនសង្ស័យបានឆ្លើយសារភាពថា​ មូលហេតុដែលសម្លាប់ជនរងគ្រោះទាំង០៥​នាក់​ និងរងរបួស០១​នាក់​ គឺដោយសាគំនុំចោទប្រកាន់គ្រួសារជនរងគ្រោះជា​អាបធ្មប់​ ។បច្ចុប្បន្នជនសង្ស័យទាំង ០៦​នាក់ ត្រូវបានកម្លាំ ងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី​ ៕

Telegram-Troryorng
Share.