​រូបភាព​ផ្ញើ​ពាក្យ​ជូនពរ​របស់​តារា​សម្ដែង​ Zhao Liying ​ធ្វើ​ក្រញ៉ាំ​ដៃ​​សត្វ​ខ្លា​ ក្នុង​ពេល​កំពុង​ជូន​ពរ​ត្រូវ​ទូរទស្សន៍​ CCTV យក​មក​ផុស​ មុន​ពេល​កម្មវិធី​បុណ្យ​ចូលឆ្នាំ​មក​ដល់​ ​រហូត​ធ្វើ​ឱ្យ​ហ្វេន​ៗ​ដែល​បាន​ឃើញ​ហើយ​កាន់​តែ​លង់​ស្រលាញ់​តារា​រូប​នេះ​ខ្លាំ​ង​ថែម​ទៀត​។

​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​ តារា​សម្ដែង​ចិន​និង​កូរ៉េ​ជា​ច្រើន​ដួង​បាន​ផ្ញើ​ពាក្យ​ជូនពរ​ឆ្នាំ​ថ្មី​ដល់​អ្នក​គាំទ្រ​ ក្រោយ​ពី​ប្រជាជន​ទូទាំង​សកល​លោក​បាន​ឆ្លង​កាត់​ឆ្នាំ​ដ៏​លំបាក​ដោយ​សារ​តែ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩​។ ពាក្យ​ជូន​ពរ​របស់​តារា​ទាំង​អស់​មិនមាន​អ្វី​ក្រៅ​ពី​សូម​ឱ្យ​មាន​ សុខភាពល្អ និង​វិបុលភាព​ក្នុង​ជីវិត​ ពិសេស​ជួប​ជុំ​ក្រុម​គ្រួសារ​ដោយ​រីករាយ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​។

Zhao Liying គឺ​ជា​តារា​សម្ដែង​ស្រី​ដ៏​ល្បីល្បាញ​ដែល​ត្រូវ​បាន​ហ្វេន​ស្គាល់​ថា​មាន​ភាព​ទន់​ភ្លន់​ គួរ​ឱ្យ​ស្រលាញ់​ ក្រោយ​លែងលះ​ស្វាមី​ដែល​ជា​តារា​ល្បី​ដូច​គ្នា​នោះ​ តារា​ស្រី​រូប​នេះ​បាន​ផ្ដោត​សំខាន់​លើ​អាជីព​ជា​តារា​សម្ដែង​ហើយ​បន្ត​ទទួល​បាន​ជោគជ័យ​យ៉ាង​ច្រើន​ក្នុង​វិស័យ​មួយ​នេះ​។​ ស្នា​ដៃ​ថ្មី​ចំនួន​៣​ដែល​ត្រៀម​បម្រើ​ចំណី​ចក្ខុ​របស់​អ្នក​គាំទ្រ​នោះ​មាន​ «Love Drma» «Happiness to Van Gia» និង​ «Ideals Projecting China» បន្ថែម​លើ​នោះ​តួអង្គ​ Raya ក្នុង​ភាពយន្ត​របស់​ Disney រឿង​ «Raya and the Last Dragon» ​ដែល​បញ្ចាំង​នៅ​ប្រទេស​ចិន​ ក៏​ជា​សំឡេង​របស់​តារា​ស្រី​រូប​នេះ​បញ្ចូល​ឱ្យ​ដែរ​៕

ប្រភព៖ NLD.COM

Telegram-Troryorng

Share.