យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ១៩ចំនួន៩នាក់បានសះជាឡើងវិញនៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១នេះ នៅក្នុងខេត្ត កំពង់ស្ពឺ។នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តកំពង់ស្ពឺតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃនេះ។

ជាមួយគ្នានេះឯកឧត្តមវ៉ី សំណាងអភិបាលខេត្តកំពង់ស្ពឺបានបានរំលឹកឲ្យអ្នកជំងឺដែលបានជាសះស្បើយទាំងអស់នៅថ្ងៃនេះបន្តធ្វើច័ត្តឡីស័កនៅផ្ទះរបស់ខ្លួនឯងរយៈពេល 14 ថ្ងៃជាកំហិត។ ក្នុងករណីមានការសង្ស័យសូមប្រញាប់ផ្ដល់ព័ត៌មានមកអាជ្ញាធរឬក៏សេវាសាធារណៈរបស់រដ្ឋដែលនៅជិតបំផុតដើម្បីងាយស្រួលក្នុងការធ្វើការឆ្លើយតប។

គិតត្រឹមថ្ងៃនេះ នៅខេត្តកំពង់ស្ពឺមានមនុស្សឆ្លងជំងឺកូវីដ១៩សរុបចំនួន១៣៥នាក់៕

Share.