រដ្ឋបាលខេត្ដកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណមនុស្ស ចំនួន១៣នាក់បន្ថែមទៀត ដែលបានឆ្លងជំងឺកូវីដ១៩នៅតាមបណ្តាស្រុកមួយចំនួនរបស់ខេត្តនេះ។

អ្នកដែលបានឆ្លងជំងឺកូវីដ១៩ថ្មីទាំងនោះ មាននៅស្រុកស្រីសន្ធរ ចំនួន៣នាក់, ស្រុកកងមាស ចំនួន៣នាក់, ស្រុកបាធាយ៣នាក់ និងមកពីខេត្តត្បូងឃ្មុំ៤នាក់។

រដ្ឋបាលខេត្ដកំពង់ចាម កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ នឹងអ្នកជំងឺបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះបំផុត។

ក្នុងនោះដែរ ពលរដ្ឋដែលរស់នៅក្នុងភូមិសាស្ត្រដែលមានអ្នកឆ្លងជំងឺកូវីដ១៩និងអ្នកដែលបានពាក់ព័ន្ធទាំងអស់សូមអនុវត្តឲ្យបាន ម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលប្រកបដោយការទទួលខុសត្រូវខ្ពស់ដើម្បីការពារក្រុមគ្រួសារនិងសហគមន៍ ចៀសផុតពីជំងឺកូវីដ១៩៕

Share.