ក្រសួងសុខាភិបាលបានជូនដំណឹង នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះថា កម្ពុជារកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន២២៣នាក់ ក្នុងនោះករណីនាំចូលចំនួន៥នាក់ និងឆ្លងក្នុងសហគមន៍២១៨នាក់, អ្នកជំងឺចំនួន៥៨នាក់ជាសះស្បើយ។

គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២២,២០៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៨,៣៤៤នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ផ្ញើសារជាសំឡេងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យពង្រឹងការអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនឡើងវិញ និងបានជំរុញឱ្យមានការកាត់បន្ថយការជួបជុំ កម្សាន្តសប្បាយដែលមានមនុស្សច្រើន៕

Share.