បរុសម្នាក់បានបត់បង់ជីវិតភ្លាមៗក្រោយពីជិះម៉ូតូកាត់ភ្លៀងរលឹម មើលផ្លូវមិនឃើញបណ្តាល ឲ្យបុកបង្គោលភ្លើង ដួលស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីយប់ថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ២ក្បែររបងវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ថា  នៅមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ ជិះម៉ូតូម៉ាក Honda Moove មួយគ្រឿង  ពណ៌ខ្មៅលាយខៀវ ស្លាកលេខ ភ្នំពេញ 1HF-3206 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២  ក្នុងទិសដៅពីត្បូងទៅជើង។ លុះពេល  ធ្វើដំណើរមកដល់ត្រង់ចំណុចកើតហតុខាងលើដោយបុរសនោះ បើកបរក្នុងស្ថានភាព ល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុកបង្គោល ភ្លើងបំភ្លឺ ផ្លូវពេញទំហឹង បណ្តាលឲ្យ មនុស្សខ្ទាតផ្លោងចេញពីម៉ូតូអូសជាច្រើនម៉ែត្របាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង កើតហេតុ ។

បុរសរងគ្រោះមានឈ្មោះ   ឈួន  វឌ្ឍនា  មានទីកន្លែងកំណើតនិងស្នាក់នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីកើតហេតុក៏មានវត្តមានកម្លាំងសម្ថកិច្ច មូលដ្ឋាន ចុះទៅទីតាំង កើតហេតុ រួចបន្ត រាយការណ៍ទៅ សម្ថកិច្ច ជជំនាញផ្នែកចរាចរណ៍ ចុះមកត្រួតពិនិត្យនិងទាក់ទាងរកក្រុមគ្រួសារ  សាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖លី សុភ័ស្ត

Share.