ខណៈដែលរឿងរ៉ាវចម្រូងចម្រាស រវាងឧកញ៉ា ហេង សៀ និង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV នៅមិនទាន់ដោះស្រាយបាន ហើយកំពុងស្ថិតក្នុងការចាប់អារម្មណ៍ពីមហាជន នារាត្រីទី១២ ឧសភា លោកឧកញ៉ា ហួត ជា ដែលជាបុគ្គលមានមុខមាត់និងឋាន:ក្នុងសង្គម បានបង្ហោះរូបលោក ជាមួយ តារាសម្ដែង និង ពិធីការិនី កញ្ញា ថន លក្ខិណា នៅលើបណ្ដាញសង្គម ព្រមដោយសំណេរថា ៖«សុភាពបុរសឃើញនារីស្អាតកុំ សង្វាតរឿងស្នេហា បើគាត់ល្អត្រូវ រាប់ជាប្អូនធម៌។»



សំណេររបស់លោកឧកញ៉ារួមជាមួយនឹងរូបថតជាមួយកញ្ញា ថន លក្ខិណា ថ្វីត្បិតតែរៀបរាប់ដោយសង្ខេបនិងមិនមានបញ្ជាក់ពីចេតនាណាមួយឱ្យច្បាស់តែមហាជនមួយភាគធំ ដែលជាហ្វេនរបស់ផេកលោកឧកញ៉ាបានទាញយកមូលន័យក្នុងសំណេររបស់លោកឧកញ៉ាទៅភ្ជាប់ជាមួយនឹង រឿងហេតុកំពុងល្បីពេញបណ្ដាញសង្គមរវាងបណ្ដឹងប្ដឹងផ្ដល់គ្នាទៅវិញទៅមកពីសំណាក់ ឧកញ៉ា ហេង សៀ និងពិធីការិនីរបស់ស្ថានីយទូរទស្សន៍ MYTV កញ្ញាមាន ពេជ្ររីតា។
សូមចុចត្រង់នេះ៖ មិនដែលស្គាល់ មាន ពេជ្ររីតា សោះតែអ្នកដឹកនាំល្បីលោក ខាំ ភូរិ ហ៊ាននិយាយពាក្យនេះ!
យ៉ាងណាមិញ សំណេរខ្លីរបស់លោក ឧកញ៉ាទទួលបានការកោតសរសើរ និង គាំទ្រច្រើនពីមជ្ឈដ្ឋានមហាជន ព្រោះពាក្យសម្ដីក្នុងនោះហាក់បានបង្ហាញការអប់រំនិងផ្ដល់តម្លៃឱ្យស្ត្រីភេទជារបស់ម្ដាយ ដែលសបញ្ជាក់ពីអត្តចរិតថ្លៃថ្នូរក្នុងនាមជាអ្នកមានមុខមាត់និងឋានៈថ្លៃថ្នូរមួយរូបក្នុងសង្គម។
គួរដឹងដែរថាមកទល់នឹងពេលនេះកញ្ញា មាន ពេជ្ររីតា ដែលជាជនត្រូវចោទ កំពុងស្ថិតក្នុងការឃុំឃាំងជាបណ្ដោះអាសន្នក្រោយរងការចោទប្រកាន់ពីបទ «លួចមានស្ថានទម្ងន់ទោស» ប៉ុន្តែក្រុមមេធាវីរបស់សម្ដេចតេជោបានដាក់លិខិតស្នើសុំឱ្យមានការដោះលែងនៅក្រៅឃុំជាបណ្ដោះអាសន្ន ដូច្នេះសេចក្ដីសម្រេចនឹងទៅជាយ៉ាងណាទៀតនោះត្រយងនឹងលើកមកជម្រាបជូនសាធារណជនជាបន្តបន្ទាប់ទៀត។


