ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ១៩ចំនួន៩៨០នាក់បានសះជាឡើងវិញ ខណៈដែលមានអ្នកឆ្លងថ្មីចំនួន៤៤៦នាក់។

ក្នុងនោះដែរ មានអ្នកជំងឺចំនួន៦នាក់បន្ថែមទៀតបានបាត់បង់ជីវិតដែលធ្វើឲ្យតួលេខអ្នកស្លាប់បានកើនឡើងដល់១៤ន២នាក់គិតត្រឹមថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១នេះ។

នៅកម្ពុជាមាន អ្នកឆ្លងជំងឺកូវីដ១៩សរុប២១១៤១នាក់ – អ្នកជាសះស្បើយ=៩៥១៩ នាក់។

ជាការកត់សំគាល់កម្ពុជា មានតួលេខអ្នកឆ្លងជំងឺកូវីដ១៩ក្នងកម្រិត ក្រោម៥០០នាក់រយៈពេល៣ថ្ងៃជាប់ៗគ្នាមកហើយ ប្រសិនគិតរាប់ចាប់តាំងពីថ្ងៃទី១៩ខែឧសភាឆ្នាំ២០២១មក៕

May be an image of text
Share.