ក្រសួងសុខាភិបាលបានជូនដំណឹងថា កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៥១២នាក់ទៀត សុទ្ធតែជាករណីអូមីក្រុង។ក្នុងនោះឆ្លងក្នុងសហគមន៍៤៩៦នាក់ និងនាំចូលពីបរទេស១៦នាក់។

ជាមួយគ្នានេះមានអ្នកសះស្បើយចំនួន១៥៦នាក់ និងពុំមានករណីបាត់បង់ជីវិតនោះឡើយ។

គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២៣ ៩៥៥នាក់ អ្នកជាសះស្បើយចំនួន ១១៨ ៩៦០នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕

No photo description available.
Share.