លោកជំទាវ កែ សួនសុភី ស​ សុខា​ប្រធាន​ក្លិប​បាល់ទាត់​វិសាខា សមាជិក​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League 2021 បន្ត​នាំ​យក​ជា​គ្រឿង​ឧបភោគ បរិភោគ​ជូន​ដល់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប ​ខណៈ​​កន្លង​មក​ក្លិប​មួយ​នេះ​បាន​​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​ជា​ច្រើន​ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖ក្លិប​បាល់ទាត់​វិសាខា បន្ត​នាំ​យក​អំណោយ​ចែកជូន​​ដល់​កងទ័ព

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១ នេះ​តំណាង​​លោក​ជំទាវ កែ សួនសុភី ស សុខា ប្រធាន​ក្លិប​កីឡា​បាល់ទាត់​វិសាខា និង​ក្រុម​ការងារ​បាន​នាំ​យក​អំណោយ​ជា​គ្រឿងឧបភោគ បរិភោគ​ និង​សំភារៈ​មួយ​ចំនួន ជូន​ដល់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប ក្រោម​ការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម សំកុល សុចិត្រា អនុប្រធាន ស.ស.យ.ក. ខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប។

អត្ថបទពាក់ព័ន្ធ៖​ប្រធាន​ក្លិប​បាល់ទាត់​វិសាខា ប្រគេន​គ្រឿង​ឧបភោគ​បរិភោគ​​ជូនព្រះចៅ​អធិការ​វត្ត​កូនដំរី

អំណោយ​ជា​គ្រឿង​ឧបភោគ បរិភោគ និង​សំភារៈ​រួម​មាន៖
១-អង្គរផ្កាម្លិះ ៥៥បាវ ស្មើនឹង២៧៥០គីឡូក្រាម
២-មី ១០កេសធំ ស្មើនឹង៦០កេសតូច
៣-ត្រីខកំប៉ុង​១០កេស ស្មើនឹង១០០០កំប៉ុង
៤-ទឹក​បរិសុទ្ធ ១៥កេស
៥-ទឹក​ក្រូច​កំប៉ុង ១៥កេស
៦-ទឹកស៊ីអ៊ីវ ២៥យួរ
៧-ទឹកត្រី ២៥យួរ
៨-ទឹកអាល់កុល១កាន ស្មើនឹង៣០លីត
៩-ម៉ាស១កេស ស្មើនឹង២៥០០ម៉ាស់

អត្ថបទពាក់ព័ន្ធ៖ប្រធាន​ក្លិប​​វិសាខា​ ផ្ដល់​ជា​គ្រឿងឧបភោគ បរិភោគ​ដល់​កងកម្លាំង​ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​ប្រយុទ្ធ​នឹង​កូវីដ-១៩

Share.