ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​២៣​ឆ្នាំ​របស់​កម្ពុជា បាន​យក​ឈ្នះ​លើ​ក្រុម​ប្រ៊ុយណេ ដោយ​លទ្ធផល ៦ទល់០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ ក្នុង​រាជធានី​ភ្នំពេញ ប្រចាំ​វគ្គ​ជម្រុះ​ពូល A នៃ​ពានរង្វាន់​បាល់ទាត់​យុវជន​ប្រចាំ​តំបន់​អាស៊ាន AFF U23 Championship 2022។

គ្រាប់​បាល់​ជ័យជម្នះ​នេះ​គឺ​នៅ​ចំថ្ងៃ​បុណ្យ​​នៃ​សេចក្ដី​ស្រលាញ់ និង​ជា​ការ​ប្រកួត​​ថ្ងៃ​បើក​ឆាក​​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​មរតតេជោ។ ម្ចាស់​គ្រាប់​បាល់​របស់​កម្ពុជា រក​បាន​ដោយ​កីឡាករ សៀង ចន្ធា នៅ​នាទី​១៨, កីឡាករ ញាណ សុខស៊ីដាន់ នៅ​នាទី​២០,កីឡាករ សាទី នៅ​នាទី​៣២, កីឡាករ តាំង ប៊ុនឆៃ នៅ​នាទី​៧២, កីឡាករ ស រតនា នៅ​នាទី​៨៦ និង​កីឡាករ ណារ៉ុង កក្កដា នៅ​នាទី​៨៨។

ប្រកួត​បើក​ឆាក​ពូល A នេះ​ដែរ​គូ​ដំបូង​ដែល​ចាប់ដំណើរការ​នៅ​ម៉ោង​៤ល្ងាច​ ក្រុម​ទីម័រខាងកើត ស្មើ​គ្នា​២ទល់២ លើ​ទីលាន​ជាមួយ​គ្នា​ផង​ដែរ។

តារាង​ចំណាត់ថ្នាក់​ពូល A
លេខ១ កម្ពុជា មាន​៣ពិន្ទុ
លេខ២​ ហ្វីលីពីន មាន​១ពិន្ទុ
លេខ៣ ទីម័រខាងកើត មាន​១ពិន្ទុ
លេខ​៤ ប្រ៊ុយណេ មាន​០ពិន្ទុ

សម្រាប់​ប្រកួត​បន្ទាប់ គឺ​ធ្វើ​ឡើង​ក្នុង​ពូល B នៃ​ពានរង្វាន់ AFF U23 Championship 2022 ស្ថិត​ក្នុង​ពូល B ដែល​រៀបចំ​ឡើង​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ព្រីនស៍ ដែល​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម​ម៉ាឡេស៊ី ជាមួយ​មីយ៉ាន់ម៉ា វេលា​ម៉ោង​៤ល្ងាច៕

Telegram-Troryorng
Share.