នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈនេះ លោក ឌួង ងៀប ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញនាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនិងបទល្មើស «ឆបោក និង មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» មាន​ទំហំ​ទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដែលត្រូវបានប្ដឹងដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ និង​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះ​អាសន្ននៅពន្ធនាគារ PJ។

យ៉ាងណាមិញ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់​លោក ឌួង ឆាយ​ ក៏បាន​ប្រកាស​ឱ្យដឹងថា លោកនឹងចេញមុខសុំ​អភ័យទោសជំនួសឪពុក​​ខ្លួន​​​ តាម​រយៈ​ការ​ឡាយ​ផ្ទាល់​លើ​បណ្តាញសង្គម​ហ្វេសបុក​​នាយប់នេះ។ លោក​បាន​សរសេរសារកាលពីថ្ងៃទី១៤ កុម្ភៈ ម្សិលមិញនេះ​ថា «ស្អែកម៉ោង 8:00pm រាត្រី ខ្ញុំបាទនឹងឡាយវីដេអូសុំទោសជំនួសលោកប៉ារបស់ខ្ញុំ»។

ចុចអាន៖ ​​មិន​រួច​ខ្លួន​ឡើយ​! សមត្ថកិច្ច​ចាប់​បញ្ជូន​ឧកញ៉ា ឌួង ងៀប​ ចូល​តុលាការ​

Telegram-Troryorng
Share.