ក្រោយរឿងរ៉ាវទំនាស់ប្ដឹងផ្ដល់ទៅវិញទៅមករវាងពិធីការិនីទូរទស្សន៍ MYTV កញ្ញា មាន ពេជ្ររីតា និងលោកឧកញ៉ា មានមុខមាត់ក្នុងសង្គម ហេង សៀ ត្រូវបានមហាជនផ្ដោតការចាប់អារម្មណ៍និងតាមដានយ៉ាងយកចិត្តពីសំណាក់មហាជន ខណៈនេះភាគីឧកញ៉ា ហេង សៀ បានទម្លាយនូវអាថ៌កំបាំងស៊ីជម្រៅដែលបង្កឱ្យកើតមានទំនាស់នេះឡើងតាមរយៈលិខិតមួយច្បាប់។
សូមចុចត្រង់នេះ៖ យូប៊ី ត្រូវស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ អាចជាប់កាតព្វកិច្ចណាមួយក្នុងចំណោម១២ចំណុចនេះ!



ដើម្បីដឹងកាន់តែស៊ីជម្រៅករណីទំនាស់ប្ដឹងផ្ដល់គ្នារវាងឧកញ៉ា ហេង សៀ និង ពិធីការិនីទូរទស្សន៍ MYTY សូមអានខ្លឹមសារលិខិតខាងក្រោម៖
ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត
លិខិតសុំអភ័យទោស
ខ្ញុំបាទឧកញ៉ ហេង សៀ សូមអភ័យទោសចំពោះថ្នាក់ដឹកនាំ និង ប្រជាពល រដ្ឋទាំងអស់ព្រមទាំងភរិយា ក្រុមគ្រួសារ ដែលរូបខ្ញុំបាទលួចមានស្នេហា ជាមួយអ្នកទី៣ គឺកញ្ញា មាន ពេជ្រវីតា កន្លងមក ខ្ញុំបាទមានការសោកស្តាយ ជាទីបំផុត ។ ហើយថ្ងៃកើតហេតុនេះបណ្តាលមកពីកញ្ញាមាន ពេជ្រវីតា បាន ទំនាក់ទំនងអោយខ្ញុំមកជួប បន្ទាប់មកគាត់បានទាមទារប្រាក់ផ្តាច់ចំណង ស្នេហាច្រើនលើសលប់ពេក ដែលបណ្តាលអោយខ្ញុំបាទមិនអាចបំពេញបំណង នាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថានាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមៗ ទេ ។
អាស្រ័យហេតុនេះខ្ញុំបាទសូមថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា ក្រុម គ្រួសារមេត្តាអភ័យទោសដល់រូបខ្ញុំបាទផង។
ធ្វើនៅភ្នំពេញថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០២១
ឧកញ៉ា ហេង សៀ





