រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៣ខែឧសភានេះ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន១៥៤នាក់ ថ្មីបន្ថែមទៀត ដែលទើបត្រូវបានរកឃើញថ្មីនៅតាមបណ្តាខណ្ឌនានារបស់រាជធានីភ្នំពេញ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៥៤នាក់នោះ មានមន្ត្រី កងរាជអាវុធហត្ថនៅខណ្ឌព្រែកព្នៅចំនួន១០នាក់ផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ទាំងអស់នេះ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕

Share.