បន្ទាប់​ពី​ឆ្លង​កាត់​ព្យុះ​ភ្លៀង​ស្នេហា​ទី​បំផុត​ថៅ​កែ​ឡេ​អនឡាញ​អ្នក​នាង​ ស៊ាន សុធារី និង​លោក​ប៊ុន ផាក​អាច​​បើក​ចំហ​ទំនាក់ទំនង​ស្នេហា​របស់​ខ្លួន ពិសេស​នៅ​ទិវា​នៃ​ក្ដី​ស្រលាញ់​កន្លង​មក​នេះ​ ភាគី​ខាង​ស្រី​បាន​បង្ហោះ​សំណេរ​ផ្អែម​ល្ហែម​ហៅ​ខាង​ប្រុស​ថា​អនាគត​ស្វាមី​ពេញៗ​មាត់​។​

ឆ្លង​ផុត​ដំណាក់​កាល​ល្អក់កករ​ចំណង​​ស្នេហា​រវាង​លោក​ ប៊ុន ផាក​ និង​គូស្នេហ៍​ដែល​ជា​ថៅកែ​ឡេ​អនឡាញ​ ស៊ាន​ សុធារី​ កំពុង​តែ​ផ្អែមល្ហែម​ដូច​បាន​ក្រេប​ទឹក​ឃ្មុំ​ខែ​ចែត្រ​ ព្រោះ​អ្នក​ទាំង​ពីរ​តែង​​បង្ហោះ​បង្ហើរ​បង្អួត​ពី​ចំណង​ស្នេហា​ស្អិតល្មួត​នៅ​លើ​បណ្ដាញ​សង្គម​ឱ្យ​អ្នក​អត់​គូ​ច្រណែន​ជានិច្ច​។​

សូម​ចុច​អាន សំណេរ​ឆ្លើយ​ឆ្លង​ផ្អែមល្ហែម​រវាង​លោក​​ ប៊ុន ផាក ​និង​ថៅកែ​ V Shop កំពុង​ក្លាយ​ជា​ប្រធាន​ក្ដៅ​សារ​ជា​ថ្មី…

តួ​យ៉ាង​ដូច​ជា​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​ កន្លង​ទៅ​នេះ​ ដែល​ត្រូវ​នឹង​ទិវា​នៃ​ក្ដីស្រលាញ់​ អ្នក​នាង​ ស៊ាន​ សុធារី​បាន​បង្ហោះ​សារ​បង្ហាញ​ពី​សេចក្ដី​ស្នេហា​របស់​ខ្លួន​ទៅ​កាន់​គូស្នេហ៍​យ៉ាង​ដូច្នេះ​៖ «Happy Valentines’s day my future husband បងគឺ​ជា​ថាមពល​ជីវិត​ មិន​ថា​ទីណា​ កន្លែង​ណា​ ញ៉ាំ​អ្វី​ មាន​បង​​គឺ​គ្រប់​គ្រាន់​ ទោះ​ជា​យើង​ស្គាល់​គ្នា​មិន​យូរ​ប៉ុន្មាន​ តែ​សេចក្ដី​ស្រលាញ់​ ការថ្នាក់ថ្នម​ យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ ដែល​បងផ្ដល់​ឱ្យ​អូន​វា​លើសលប់​។ Sorry that I can’t hiding my feeling, we are not sweet only in social media»

នេះ​មិនមែន​ជា​លើក​ទីមួយ​​ឡើយ​ដែល​អ្នក​ទាំង​ពីរ​បង្ហាញ​ពី​សេចក្ដី​ស្រលាញ់​ឱ្យ​គ្នា​ទៅវិញ​ទៅមក​នៅ​លើ​បណ្ដាញ​ Social Media ព្រោះ​កន្លង​ៗ​មក​អ្នក​ទាំងពីរ​តែង​តែ​បង្ហោះ​នូវ​ភាសា​ស្នេហា​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ជា​និច្ច​៕

ប្រភព៖ Page V Shop Brand

Telegram-Troryorng
Share.