នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេបានឃើញវីដេអូ Live របស់ម្ចាស់ផលិតផលថែរក្សាសម្រស់ JChing បង្ហាញពីសកម្មភាពការចាប់ឃាត់ខ្លួនលោកស្រីចេញពីក្នុងឡាន ដែលបង្កឱ្យមានភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គម។ មូលហេតុនៃការចាប់ឃាត់ខ្លួន មិនត្រូវបានសាមីខ្លួនបញ្ជាក់នោះទេ។

តាមរយៈវីដេអូខ្លីរយៈពេល៣០វិនាទីដែលមាននៅលើហ្វេសប៊ុកផេក Jching Cosmetic Brand គេបានឃើញម្ចាស់ផលិតផលនេះ ស្រែកយ៉ាងពេញទំហឹងថា «បងប្អូនៗ ជួយខ្ញុំផង កុំចាប់ខ្ញុំចុះឡាន ខ្ញុំធ្វើខុសហើយ តែខ្ញុំសុំមើលដីកាសិន»។ បន្ទាប់ពីបានស្រែកនៅក្នុងវីដេអូបែបនេះហើយ គេក៏បានឃើញថា លោកស្រីត្រូវបានឃាត់ខ្លួនចុះពីលើរថយន្ដ។

យ៉ាងណាមិញ ផ្អែកលើហេតុការណ៍ខាងលើនេះ ព័ត៌មានត្រយងសូមជម្រាបជូនព័ត៌មានបឋមសិន ព្រោះគេនៅមិនទាន់បានទទួលដំណឹងលម្អិតនៃការចាប់ឃាត់ខ្លួនម្ចាស់ផលិតផលនេះក្រោមហេតុផលពិតយ៉ាងណានោះទេ យើងខ្ញុំនឹងជម្រាបជូនព័ត៌មានទៅកាន់មហាជនបន្ថែមទៀតនាពេលខាងមុខនេះ នៅពេល​ដែល​ក្រុមការងារ​ទទួល​បាន​ដំណឹង​ជាក់លាក់​ជុំវិញ​ហេតុការណ៍​ខាង​លើនេះ​៕

ទស្សនាវីដេអូ៖

Telegram-Troryorng
Share.